ដល់ថ្នាក់នឹង! មិននឹកស្មានសោះថា Baifern ទម្លាប់លួចរបស់គេយកមកផ្ទះ

តារាសម្ដែងស្រី Baifer Pimchanok គឺជាតារាដែលកំពុងមានប្រជាប្រិយដែលមានរឿងថតជាបន្តបន្ទាប់ដោយក្នុងនោះមានភាពយន្ត​ រឿងភាគទូរទស្សន៍សឹងតែគ្រប់ប៉ុស្តិ៍ទូរទស្សន៍។ Baifern បច្ចុប្បន្ន​កំពុងតែសម្ដែងក្នុងរឿងមួយរបស់ប៉ុស្ដិ៍លេខ៣គឺ​រឿង Tale of Ylang Ylang ព្រមទាំងរឿង Sineha Sari របស់​ Channel One 31។ អាចនិយាយបានថា អ្នកគាំទ្រនឹងបានឃើញមុខរបស់នាង តាមរយៈកញ្ចក់អេក្រង់ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ-ព្រហស្បតិ៍តែម្ដង។

ទន្ទឹមនឹងនេះគេ ក៏ឃើញ Baifern បានធ្វើការ Update ជីវិតផ្ទាល់ខ្លួននៅក្នុង Youtube Channel មួយរបស់ខ្លួនដោយក្នុងនោះដែរ Manager របស់នាង បានបង្ហោះឃ្លីបមួយដែលមានឈ្មោះថា Pickpocket Baifern។ Manger របស់ Baifern ក៏បានសួរទៅកាន់ Baifern ថាពិតឬទេដែលBaifern ចូលចិត្តលួចរបស់មកផ្ទះ ?
After Footer (Active) - damrei Mr1 Zone2
Baifern ក៏ឆ្លើយទៅវិញថា ពេលខ្លះនាងភ្លេចខ្លួនហើយក៏យករបស់គេមកផ្ទះដូចថ្ងៃមួយ ពេលដែលនាងទៅវត្តហើយគេក៏ឱ្យផ្លាស់ស្បៃជើងវត្ត ស្រាប់តែប្ដូរហើយដល់ពេលចេញពី វត្តវិញក៏ភ្លេចខ្លួនបាន យកស្បែកជើងមកជាមួយដែរ។
អត្ថបទដោយ៖Eriya