អ្នកគាំទ្រចូលចិត្តតាមដានតាំងពីកំណើត Marin កូនស្រីរបស់តារាស្រីរូបស្រស់ Mew Nittha និងស្វាមីហាយសូ Saint Tharapuch Kuhapremkit ដោយសារតែ Marin កាន់តែធំ កាន់តែគួរឲ្យស្រលាញ់។ តាំងពីថ្ងៃកើតមក Marin បញ្ចេញ ស្នាមញញឹមដ៏គួរឱ្យស្រលាញ់សម្រាប់ហ្វេនៗរបស់ Mew មើលជារៀងរាល់ថ្ងៃ។ មិនឆ្ងល់ទេថាហេតុអ្វីបានជាមានមនុស្សស្រលាញ់និងខ្វល់ខ្វាយច្រើនយ៉ាងនេះ?
សូម្បីតែមិត្តភ័ក្តិរបស់ម្តាយនាង Margie Rasri និងស្វាមី Pok Passakorn បានកុម្ម៉ង់កាដូពិសេសជាកាដូជូនដល់ Marin ដែលជាខ្សែកមាសមួយខ្សែរឆ្លាក់អក្សរ M។ Miew ក៏បានបង្ហោះរូបភាពអំណោយនេះហើយក៏បាន tag អរគុណដល់គូស្វាមីចិត្តល្អមួយគូនេះ។ ហ្វេនក៏និយាយគ្នាលេងថា Magie និងស្វាមីព្យាយាមទិញទឹកចិត្តកូនប្រសារតូចរបស់ខ្លួនឱ្យហើយសម្រាប់កូនប្រុស។
អត្ថបទដោយ៖ Eriya