Nadech ឆ្លើយតបហើយកុំអោយមានពត៌មានច្រើនពេក! មានអារម្មណ៍យ៉ាងណានៅពេលឃើញ Yaya ស្លៀកប៊ីគីនីបែបនេះ?!! មានរូបភាព
បាត់មុខបាត់មាត់មិនឃើញចេញមុខក្នុងកម្មវិធីអស់រយៈពេល 2 ឆ្នាំហើយ ដល់់ពេលបានមកជួបនិងអ្នកសារពត៌មានក្នុងកម្មវិធី Siam Paragon Golden Prosperous Chinese New Year 2022 តារាសម្ដែងប្រុសសំណព្វចិត្តប្រិយមិត្តយ៉ាង Nadech Kugimiya ទើបត្រូវមានរឿងជាច្រើនដែរត្រូវឆ្លើយតបនិងដោះស្រាយវែកញែកអោយបានច្បាស់ៗ
ជាពិសេសបំផុតនោះគឺរឿងពត៌មានក្នុងបណ្ដាញសង្គមក្នុងពេលកន្លងមក ទាក់ទងនិងការភ្ជាប់ពាក្យស្ងាត់ៗរបស់គូស្នេហ៍តារា គ្រប់គ្នាដាក់គោលដៅថា អាចជាគូរ Nadech-Yaya រហូតដល់លេចឮពត៌មានមកថាអ្នកទាំងពីររៀបចំគម្រោងសាងសង់ផ្ទះមង្គលការរួចរាល់ហើយ
ដោយរឿងនេះក្រៅពី Nadech បានបង្ហាញបញ្ចាក់ប្រធានបទទាំងអស់នេះដើម្បីកុំអោយបណ្ដាជនមានការសង្ស័យច្រើនទើបសាម៉ីខ្លួននិយាយដល់រូបភាពស៊ិចស៊ីរបស់ម្ចាស់ចិត្តទៀតផង ដែលគ្រប់គ្នាបង្អាប់ថា #Yaya សមុទ្រពុះ អោយយើងបានស្ដាប់ទៀតផង
ត្រូវគេសង្ស័យថាកំពុងរៀបចំធ្វើផ្ទះមង្គលការ?
“មិនមែនទេ (ញញឹម) ពេលនេះផ្ទះថ្មីរបស់ខ្លួនខ្ញុំទេ ព្រោះថានៅក្នុងវិស័យសិល្បៈមកយូរហើយ របស់ក៏ច្រើនឡើងពេញផ្ទះតែម្ដង ធ្វើផ្ទះថ្មីអោយធំទូលាយជាងមុន ងាយស្រួលដាក់របស់របរ”
ឃើញថាមានទិញដីនៅ Khao Yai ដែរ?
“អើ…ក៏ទិញទុកទៅប៉ុន្ដែអនាគតក៏នៅមិនទាន់ដឹងថាវាទៅជាយ៉ាងមិញ ពេលខ្លះពេលខ្លួនចាស់ទៅអាចនិងទៅនៅក្បែរៗនោះ ឆ្ងាយពីបាងកក 1 – 2 ម៉ោងអីនិង”
Yaya សមុទ្រពុះ រូបភាពស៊ិចស៊ិខ្លាំងណាស់?
“(សើច) តាមពិតទៅក៏ចាត់ទុកថាគាត់ចង់ធ្វើអ្វី គាត់ចង់ផុសអ្វី ខ្ញុំយល់ថាគាត់បានគិតរួចអស់ហើយ គាត់ក៏សប្បាយចិត្ត ហើយវាគឺស៊ិចស៊ីមែន”
យើងអត់មានបារម្ភហួងហែងទេឬ?
“អត់ទេ អត់ (សើច) តែបើសួរថាហួងហែងទេ គឺគាត់ប្រាប់ខ្ញុំញឹកញាប់ដូចគ្នានិងថាគាត់និងផុស”
ចឹងបានន័យថាគាត់អោយយើងមើលមុនដែរ?
“ក៏ប្រមាណនិងឯងផុសអាមួយនេះអូខេទេ យើងនិយាយគ្នាមុនរហូត មិនថាជាខាងខ្ញុំ ឬខាងគាត់”
អត្ថបទដោយ : នីត្តា