នៅតែជាតារ៉ាកំប្លែងនៃនិទានរបស់ប្រទេសថៃសម្រាប់ លោក “Jazzchuanchuen” ដែលគ្រប់គ្នាស្គាល់គាត់ច្បាស់នៅក្នុងរឿង “หลวงพ่อ 4G រឺ Joking Jazz 4G” ដែលបានធ្វើអោយទស្សនិកជនផ្ទុះសំណើចជាខ្លាំងនៅតាមរោងកុននិងនៅតាមកញ្ចក់ទូរទេស្សន៍ ថ្ងៃនេះគាត់បានធ្វើអោយគ្រប់គ្នាអស់សំណើចទៀតហើយព្រោះគាត់ “ដោះអាវច្រៀងនៅលើឆាកកម្មវិធីដោយភ្លេចខ្លួន”
ពីម្សិលមិញទូរទស្សន៍បុស្តិ៍ Workpoint បានចាក់ផ្សាយកម្មវិធី “The wall song ឬ ច្រៀងឆ្លងជញ្ជាំង” ដែលមានលោក Jazzchuanchuen តារ៉ាកិត្តិយសមកទស្សន៍ទាយអ្នកនៅមួយចំហៀងទៀត វគ្គនេះក្រុមការងារបានចាត់រៀបចំ Surprise ដោយបានអញ្ចើញលោក “Tune Bodyslam” ក្រុមរ៉កស្តារ៍លំដាប់លេខមួយរបស់ប្រទេសថៃ អោយមកច្រៀងគូជាមួយតារ៉ាកំប្លែងរូបនេះ
ក្រោយពេលដឹងថាជាតារ៉ាកំពូលគ្រប់គ្នានៅក្នុង Studio នាំគ្នាក្រោកឈរគោរពទាំងព្រឺសំបុរព្រោះវាជាឧកាសកំរណាស់ដែលអាចមានពេលជួបស៊ុបភើស្តាម្នាក់នេះ ចំណែក Jazzchuanchuen ពិសេសជាគេទាំងអស់ព្រោះ “Tune Bodyslam” ជាអាយដល ជាអ្នកដែលធ្វើអោយគាត់បានក្លាយជាតារ៉ាដូចសព្វថ្ងៃ ឃើញ Idol ភ្លាមគាត់ដល់ថ្នាក់ទន់ជើនអុកគូទអង្គុយចុះ ហើយដោយព្រោះរំភើបចិត្តពេកគាត់បានដោះអាវចោល បន្តច្រៀងជាមួយតារ៉ាក្នុងដួងចិត្តទាំងរាងកាយទទេរហូតដល់ចប់។
បន្ទាប់មកលោក “Jazzchuanchuen” និយាយក្នុងកម្មវិធីថាវាជាក្តីស្រម៉ៃរបស់គាត់ដែលបានឈរច្រៀងដោះអាវជាមួយតារ៉ាដែលគាត់គោរពស្រលាញ់បំផុត មានឧកាសហើយគាត់ត្រូវតែធ្វើគាត់មិនខ្វល់រូបភាពចេញមកយ៉ាងណានោះទេ សុំត្រឹមបានធ្វើអ្វីដែលខ្លួនតែងតែផ្សងចង់ធ្វើក៏គ្រប់គ្រាន់ហើយ។
អត្ថបទដោយ សា