ម្ចាស់ដើមបទ “ផ្អែក-พิง” NONT TANONT ទំលាយប្រវត្តិធ្លាប់ជាក្មេងទំនើងដើរវ៉ៃគ្នាមុនពេលក្លាយជាតារ៉ាចម្រៀងរ៉ូម៉ែនទិករបស់ប្រទេសថៃ!
មិត្តអ្នកអានគ្រប់គ្នាអាចធ្លាប់បានស្តាប់បទ “ផ្អែក-พิง” បទសញ្ចេតនាស្នេហាដ៏សែនរ៉ូម៉ែនទិកទាំង Versionថៃ ទាំងខ្មែររួចហើយ ថ្ងៃនេះយើងមកនិយាយពីម្ចាស់បទនេះវិញម្តងថាគាត់ជាមនុស្សបែបណា ចាប់ផ្តើមល្បីល្បាញដោយមូលហេតុអ្វី?
លោក Nont Tanont ជាសិល្ប:ករសំលេងឯករបស់ប្រទេសថៃដែលចាប់យកអាជីពនេះបន្ទាប់ពីជាប់ជាម្ចាស់ពាន The Voice Thailand ជំនាន់ទីមួយ។
បន្ទាប់ពីឈ្នះពាន់គាត់បានអភិវឌ្ឍន៍ខ្លួនឯង តែងបទចម្រៀង ច្រៀងចម្រៀងរហូតក្លាយជាតារ៉ាចម្រៀងក្នុងដួងចិត្តរបស់មនុស្សជាច្រើនអ្នក។ សព្វថ្ងៃនេះ Nont Tanont បានក្លាយជាសិល្ប:ជំនាន់ថ្មីថ្វីដៃអស្ចារ្យទទួលបានការទទួលស្គាល់ពីសំណាក់ស្ថាប័នវិស័យសិល្ប:និងសិល្ប:ករជំនាន់មុនគួរជាទីមោទនភាព ហើយចុងក្រោយគាត់ត្រូវបានគេអញ្ចើអោយមកធ្វើជាគណកម្មការបស់កម្មវិធីប្រកួតចម្រៀង “The Star Idols” ទៀតផង។
ប៉ុន្តែអ្នកទាំងអស់គ្នាដឹងទេថា គាត់ធ្លាប់ជាក្មេងឥតបានការពីមុន? លោក Nont Tanont បានបើចំហប្រវត្តិរបស់ខ្លួននៅក្នុងកម្មវិធី “ซานิเบาได้เบา” ថាពីតូចគាត់ជាក្មេងឌឺមិនខិតខំរៀនសូត្រ ហើយងប់ងល់ជាមួយ Game។ ពីមុនគាត់ចង់ដើរជាមួយមិត្តភក្តិក្រុមអ្នកសិក្សាតែពុំមាននរណាអោយគាត់ដើរជាមួយឡើយ រហូតទៅសុំចូលក្រុមជាមួយក្រុមអ្នកលេងដែលត្រូវទាំងគេវ៉ៃនិងវ៉ៃគេជាប្រចាំ។ នៅសាលារៀនគាត់តែងជាប់ឈ្មោះជាសិស្សដែលត្រូវគ្រូរហៅមកប្រដៅ ផ្តល់ដំបូន្មាន។
គាត់ថាគាត់បានក្លាយមកជាតារ៉ាដូចសព្វថ្ងៃនេះពីព្រោះភាបរឹងក្បាលមិនចង់អោយគ្រួសារចិញ្ចឹមឬលាតដៃសុំលុយអ្នកផ្ទះចាយ ទើបចេះតែនាំគាត់អោយហ៊ានស្ម័គ្រចិត្តធ្វើការងារផ្សេងៗរហូតបានមកជួបកម្មវិធី The Voice Thailand ។
អត្ថបទដោយ សា