បើគិតមកទល់និងពេលនេះ កូនប្រុសកំពូលតារាចម្រៀងល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា មានអាយុជាង២ឆ្នាំហើយ ហើយក៏កំពុងតែទទួលបានការស្រលាញ់ និងថ្នាក់ថ្នមពីឪពុកម្ដាយយ៉ាងខ្លាំងផងដែរ។
ជាក់ស្ដែងកាលពីពេលថ្មីកន្លងទៅនេះ យើងបានឃើញអ្នកនាងនិងស្វាមី បានបង្ហោះរូបភាពក្នុងថ្ងៃនាំកូនប្រុសសំណព្វចិត្តទៅចូលរៀង នៅសាលាអន្តរជាតិដ៏ល្បីឈ្មោះ Northbridge International Cambodia ដែលសាលានេះត្រូវបានគេដឹងថាមានតែអ្នកមាននោះទេដែលមានលទ្ធភាពបញ្ជូនកូនទៅរៀននៅទីនោះបាន។
ក្នុងនោះផងដែរតាមប្រភពពីគេហទំព័រ ips-cambodia.com បានបញ្ជាក់ពីតម្លៃសាលា Northbridge International Cambodia នេះថា សម្រាប់ថ្នាក់មត្តេយ្យគឺត្រូវបង់ថ្លៃសិក្សាចាប់ពី ៥ ៦២៥ ដុល្លារឡើងឯណោះក្នុងមួយឆ្នាំ ហើយតម្លៃនេះប្រែប្រួលទៅតាមកំរិតថែមទៀតផង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី