ហួសចិត្ត! គ្រាន់តែម្កុដដាំពេជ្រ៣៣៨ការ៉ាត់របស់ Yaya តម្លៃរាប់លាន

តារាស្រីវ័យក្មេងល្បីប្រចាំប្រទេស Yaya Urassaya ដែលជាសង្សាររបស់ Nadech Kugimiya ត្រូវបានគេចាប់អារម្មណ៍ម្ដងទៀតនៅក្នុងរូបភាពថ្មីៗនេះ។ Yaya បានធ្វើការបង្ហាញខ្លួនដើម្បីស្វាគមន៍ឆ្នាំ២០២២ សម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅ Icon Siam ដែលជាកន្លែងshopping ធំបំផុតរបស់ប្រទេសថៃ ។

 ដូចដែលបានដឹងហើយថា​ Yaya ជាអ្នកតំណាងរបស់ប្រេនល្បីៗជាច្រើនដែលក្នុងនោះរួមមាន Louis Vuitton ដែលជាប្រេនហាយសូលំដាប់ថា្នក់អន្តរជាតិ។ លើសពីនេះទៅទៀតនោះ គេក៏ឃើញថា Yaya តែងតែតុបតែងខ្លួន និងពាក់សម្លៀកបំពាក់ថ្លៃៗបេ្រនៗមករហូត។
After Footer (Active) - damrei Mr1 Zone2
តែអ្វីដែលនាំ​ឱ្យគេភ្ញាក់ផ្អើលនោះគឺម្កុដពេដ្រដែល Yaya ពាក់នៅក្នុងកម្មវិធីនោះគឺមានតម្លៃរហូតដល់១០០លានបាតប្រហែលជា ៣លានដុលា្លអាមេរិច ដោយក្នុងនោះគឺមានដាំត្បូងពេជ្ររហូតដល់៣៣៨ការ៉ាត់ឯណោះ។

អត្ថបទដោយ៖ Eriya