កូនតារ៉ាល្បីប្រែខ្លួនទៅជា “អាទី-អាមួយ” ត្រៀមខ្លួនទទួលអាំងប៉ាវឆ្នាំថ្មី!

បង្ហាញរូបគួរអោយស្រលាញ់របស់ “អាទី-អាមួយ” កូនប្រុសស្រីរបស់បណ្តាតារ៉ាថៃ ត្រៀមខ្លួនទទួលឆ្នាំថ្មីចិន ឆ្នាំខាល ២៥៦៥ ព្រោះពីធីនេះចាត់ទុកជាទេសកាលសំខាន់មួយទៀតដែលហ្វែនៗទន្ទឹមរងចាំមើលការតុបតែងខ្លួនរបស់កូនសិល្ប:ករសិល្ប:ការនី ហើយឆ្នាំនេះអ្នកគាំទ្រក៏មិនខកបំណងដែរព្រោះគ្រប់គ្នារៀបចំគ្រប់គ្រឿងតែម្តង តោះទៅមើលទាំងអស់គ្នាថាតើមានកូនតារ៉ារូបណាខ្លះ :

ចាប់ផ្តើមពីប្អូន ម៉ាយូ កូនស្រីរបស់ម៉ែ Mayfuang និងប៉ាប៉ាពិធីករថ្វីមាត់ឆ្នើមលោក Num Kanchai ក្នុងឈុតឌ្រែសពណ៌ក្រហមត្រៀមទទួលអាំងប៉ាវពីលោកគ្រូអ្នកគ្រូនៅសាលារៀនជាមួយមិត្តភក្តិ មើលទៅគួរអោយស្រលាញ់ណាស់ ស្អាតកាត់តាមម៉ាក់ម៉ាក់តែម្តង។
After Footer (Active) - damrei Mr1 Zone2

ទេសកាលឆ្នាំថ្មីចិនចឹងហ្វែនៗតែងមានសំណូមពរចង់ឃើញប្អូន Pimai ស្លៀកសំលៀកបំពាក់បែបចិន ឆ្នាំនេះម៉ែ aff_taksaorn បានចាត់តាមសំណូមពររបស់អ្នកគាំទ្ រដោយបានថតរូបផុសជាមួយកូនស្រីនៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួនជារូបដែលអ្នកទាំងពីបានពាក់រ៉ូបវែងចិន ស្រស់ស្អាតទាំងម៉ែទាំងកូន ធ្វើអោយហ្វែននាំគ្នាចូលមកខមមិនសសើរជាច្រើន។

យកប៉ុន្មានអាំងប៉ាវល្អ​សម្រាប់ អាទីកាត់បារាំង “Kavin”​ កូនប្រុសរបស់តារ៉ាស្រី​ sriritajensen និងប៉ាប៉ា “Korn” ដែលបានស្លៀកឈុតពណ៌ផ្ទៃមេឃ មានមួក ព្រមជាមួយកន្ត្រកអាំងប៉ាវ មើលទៅថ្ពាល់ឡើងពេញគួរអោយខ្នាញ់ខ្លាំងណាស់។

ប្អូន Demi កូនស្រីមុខដូចតុក្កតារបស់តារ៉ាចម្រៀងស្រី “lydiasarunrat”និងពិធីករ “Matthew_dean” ជាមួយឆុតឌ្រែសពណ៌ផ្ទៃមេឃ ចងទីទុយបូរពណ៌ក្រហម ត្រៀមខ្លួនជិះកង់ដើរសុំអាំងប៉ាវពូៗមីងៗអ្នកជិតខាង។

ប្អូនស្រី ឈិលី និង ឈិលីន កូនស្រីជាទីស្រលាញ់របស់ “ploychidjun” ឆ្នាំនេះតារ៉ាស្រីល្បីក្នុងតិកតក់បានចាប់កូនស្រីតែងខ្លួនដោយរ៉ូបពណ៌សមានផ្កាពណ៌ក្រហម ស្ពាយកាប៉ូបត្រៀមដាក់អាំងប៉ាវយ៉ាងស្រស់ស្អាត។

នៅមានកូនប្រុសស្រីរបស់តារ៉ាជាច្រើនរូបទៀតដែលបានធ្វើអោយអ្នកតាមដានទាំងអស់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ “អាទី-អាមួយ” ក្មេងៗកូនតារ៉ា អ្នកទាំងអស់គ្នាអាចតាមដាននៅក្នុងអ៊ិនស្ត្រាក្រាមរបស់គាត់បាន ធានាថាអាចរកបានស្តាយ៍យកមកតុបតែងអោយអោយក្មួយជាច្រើនបែប។

អត្ថបទដោយ សា