ជាគូស្នេហាដែលទទួលបានពានរង្វាន់ Popular Couple Of The Year សម្រាប់គូរបស់តារ៉ាសម្តែងប្រុស Gxxod និង តួឯកស្រី Richyoranate ។ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហ៍ក្រោយពេលខាងប្រុសបានសារភាពជាសាធារណថាខ្លួនបានលួចស្រលាញ់ស្រីម្នាក់ដែលជាមិត្តភក្តិរបស់ខ្លួនតែមិនហ៊ានសារភាពព្រោះខ្លាចនាងខឹងហើយមិនព្រមសូម្បីតែធ្វើជាមិត្តដូចមុន។
ប៉ុន្តែមិនដូចអ្វីដែល Gxxod គិតឡើយ តារ៉ាស្រីរបស់យើងមិនបដិសេធថែមព្រមទទួលក្តីស្រលាញ់របស់គាត់ ចាប់ពីពេលនោះមកទាំងគូតែងតែមាន moment ស្នេហាគួរអោយស្រលាញ់ជាច្រើនចែករំលែកអោយគ្រប់គ្នាបានទស្សនា រហូតក្លាយជាគូដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វែនៗទាំងសងខាង និងចាស់ទុំក្នុងវិស័យសិល្ប:។
ទំនាក់ទំនងរបស់អ្នកទាំងពីរមានការអភិវឌ្ឍន៍ជារឿយៗ ហើយក្នុងឆ្នាំថ្មីនេះលោក Gxxod បានមានឧកាសទៅជំរាបសួរនិងបង្ហាញខ្លួនអោយគ្រួសារបស់ Richyoranate បានស្គាល់ជាផ្លូវការណ៍ហើយ។ ដោយ Gxxod-Richy បាននាំគ្នាធ្វើដំណើរកំសាន្តទៅស្រុកកំណើតរបស់ខាងស្រី អ្នកទាំងពីបាននាំថវិកា ចំនីអាហារ និងរបស់ប្រើប្រាស់ជាច្រើនទៅចែកចាយជូនអ្នកភូមិនិងក្មេងៗនៅតំបន់ព្រៃភ្នំជាច្រើនគ្រួសារ ធ្វើអោយអ្នកផ្ទះខាងស្រីពេញចិត្តចំពោះ Gxxod ជាខ្លាំង។
លោក “ហ្គត” បានបញ្ជាក់ទៀតថាគាត់សប្បាយចិត្តជាមួយដំណើរកំសាន្តនេះខ្លាំងណាស់ ព្រោះបានទាំងដើរលេងជាមួយមិត្តស្រី បានទាំងធ្វើបុណ្យរួមគ្នាទៀតផង យើងទាំងពីរយល់ចិត្តគ្នាច្រើនជាងមុន ពុំដែលមានរឿងដែលធ្វើអោយយើងមិនយល់ស្របគ្នាឡើយ ស្នេហាលើនេះខ្ញុំ Happy ខ្លាំងណាស់។
អត្ថបទដោយ សា