ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Pat Napapa បានប្រើជីវិតឯកជនរបស់ខ្លួនរស់នៅយ៉ាងមានសេចក្ដីសុខ ជាមួយនិងកូនប្រុសជាទីស្រលាញ់របស់ខ្លួន ក្រោយពេលដែលអ្នកទាំងពីរលែងលះគ្នាទៅ។
តែយ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ មានដំណឹងលេចលឺមកថា អតីតស្វាមីរបស់ Pat បានកំពុងតែព្យាយាមសុំនាងត្រូវរូវគ្នាវិញ ពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់។
តែអ្វីដែលនឹកស្មានមិនដល់នោះគឺ ផ្ទុយមកវិញស្រាប់តែ Pat បានប្រកាសក្ដែងៗថា ទំនាក់ទំនងនាងនិងអតីតស្វាមីគឺគ្មានថ្ងៃត្រឡប់ដូចដើមវិញឡើយ ព្រោះទំនាក់ទំនងអ្នកទាំងពីរនៅពេលនេះ គឺប្រៀបដូចជាមិត្តភក្តិនិងគ្នា និងមានតួនាទីត្រឹមមើលថែកូនប្រុសជាមួយនិងគ្នាតែប៉ុនណោះ៕
អត្ថបទដោយ៖សុីវលី