Cristiano Ronaldo រៀបចំ​ Surprise ខួបកំណើតភរិយានៅលើអគារដែលខ្ពស់ជាងគេលើពិភពលោក!

Cristiano Ronaldo តារ៉ាបាល់ទាត់កំពូលរបស់ក្រុមមែនឆែស្តើយូណាយធីតរៀបចំពិធីខួបកំណើតអោយភរិយាជាទីស្រលាញ់ “georginagio” នៅលើអគារដែលខ្ពស់បំផុតនៅលើពិភពលោកក្នុងទីក្រុងឌូបៃ ប្រទេសសហរដ្ឋអារ៉ាបអេមីរ៉ាត!

After Footer (Active) - damrei Mr1 Zone2

ពេលនេះខ្សែប្រយុទ្ធបាល់ទាត់របស់យើងកំពុងស្ថិតនៅក្នុងអំឡុងពេលសម្រាកពីតារ៉ាងប្រកួតរបស់ FIFA និងការប្រកួតថ្នាក់ជាតិរបស់ព័រទុយហ្គាល់ ដោយសាមិនមានជាប់បំពេញភារកិច្ចអ្វីលោក Cristiano Ronaldo​ បានឆ្លៀតឧកាសនេះនាំប្រពន្ធកូនធ្វើដំណើរកំសាន្តសំរាកលំហែកាយនៅទីក្រុមឌូបៃ និងបរិភោគអាហារនៅលើអគារ Burj Khalifa។

ហើយគាត់ក៏បានរៀបចំ surprise ថ្ងៃកំណើតគម្រប់ ២៨ឆ្នាំរបស់ភរិយាដោយជួលអគារដែលខ្ពស់ជាងគេនោះដើម្បីចាក់បញ្ចាំរូបប្រពន្ធ ព្រមពាក្យជូនពរថ្ងៃកំណើតផ្សេងៗ ធ្វើអោយ “georginagio”ដែលកំពុងពពោះកូនទីប្រាំរបស់លោកពេញចិត្តខ្លាំងរហូតស្រក់ទឹកភ្នែក​ ហើយនាងបានផុសនៅក្នុងអ៊ិនស្ត្រាក្រាមរបស់នាងថា:

“ជារាត្រីដែលខ្ញុំរំភើបបំផុត ​អរគុណប្តិសំលាញ់ Cristiano Ronaldo​ ដែលតែងតែធ្វើអោយខ្ញុំសប្បាយចិត្តខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ សូមអរគុណទៅកាន់នរគឌូបៃដែលបានទទួលស្វាគមន៍គ្រួសារយើងយ៉ាងកក់ក្តៅ ធ្វើអោយយើងមានអារម្មណ៍ដូចកំពុងនៅផ្ទះរបស់ខ្លួនឯង ហើយអរគុណគ្រប់ពាក្យជូនពរពីគ្រប់គ្នា”!

អត្ថបទដោយ សា