មិត្តភាពល្អៗរបស់គូស្វាមីភរិយាដែលទើបលែងលះគ្នារួច “djpetjah – Newclear” បានកើតមានទៀតហើយដោយអតិតភរិយាចូលមកខមមិនជូនពរនៅលើផុសឆ្លងខួបកំណើតរបស់អតិតស្វាមី!!
ក្រោយពេលបែកគ្នាអ្នកទាំងពីរនៅតែស្និតស្នាលនឹងគ្នាតារ៉ាស្រី “Newclear” អាចចេញចូលផ្ទះរបស់ឌិជេផែតបានគ្រប់ពេលវេលា ថ្មីៗនេះអ្នកទាំងពីបានរួមគ្នានាំកូនទៅសាលារៀន ហើយចុងក្រោយអតិតប្រពន្ទក៏បានចូលខមមិនជូនពរនៅក្នុងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់លោក djpetjah ទៀត។
វាបញ្ជាក់អោយឃើញថាពួកគាត់ពិតជាមិនបានលែងលះគ្នាដោយសាជំលោះឡើយ ធ្វើអោយមានមនុស្សជាច្រើនមានសំណួរដូចគ្នាថា បើគង់តែត្រូវគ្នាដូច្នេះហេតុអ្វីមិន Return?
ព្រោះតាមការសង្កេតឃើញថាមួយរយ:ពេលបែកគ្នាគាត់ទាំងពីរពុំដែលបង្ហាញទំនងអ្វីទាក់ទងនឹងការចាប់ផ្តើមស្នេហាថ្មីឡើយ លើសពីនេះទៅទៀតទាំងគូគិតតែរឿងផ្តល់ពេលវេលាអោយកូនប្រុសរបស់ខ្លួន បណ្តាលអោយមានភាគរយច្រើនដែលអ្នកទាំងពីអាចត្រឡប់មកសាងគ្រួសាររួមគ្នាវិញម្តងទៀត ។
រឿងនេះហ្វែនៗចង់អោយគ្រួសារ djpetjah – Newclear ជួបជុំឡើងវិញណាស់ព្រោះអាណិតកូនប្រុសដែលនៅក្មេងមិនទាន់ទទួលបានរឿងម៉ាក់ប៉ាមិនត្រូវគ្នា ហើយគាត់នូវត្រូវការប៉ាម៉ាក់មកលើកទឺកចិត្ត លេងជាមួយ និងមើលថែគាត់គ្រប់ពេលវេលា។ យើងសង្ឃឹមថាហ្វែនៗបានសម្រេចបំណងលើកនេះចុះ!
អត្ថបទដោយ សា