Freelance មួយទៀតហើយ! Bua Nalinthip មានសេរីភាពពេញលេញហើយក្រោយពីផ្ដាច់កុងត្រាជាមួយប៉ុស្តិ៍លេខ៣

តារាសម្ដែងស្រីរះថ្មី Bua Nalinthip ដែលចុះកុងត្រាជាមួយប៉ុស្តិ៍លេខ៣ តាំងពីឆ្នាំ២០១៤ មកចេញប្រកាសថាខ្លួនធ្វើតារាសម្ដែងឱ្យគ្រប់ស្ថានីយ៍ប៉ុស្ដិ៍ទូរទស្សន៍ដោយមិនរើសឡើយ។ Bua ត្រូវបានគេស្គាល់ និងគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីរឿង Tra Bab See Champoo ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងឡើងមករហូតដល់បច្ចុប្បន្ន។

After Footer (Active) - damrei Mr1 Zone2
ពេលនេះដែរ នាងក៏បានត្រៀមខ្លួននៅក្នុងរឿងថ្មីដំបូងរបស់នាងក្រោយពីបញ្ចប់កុងត្រាជាមួយនឹងប៉ុស្តិ៍លេខ៣ គឺរឿង All I Need is Love and a Cup of Coffee ដែលជារឿងផលិតដោយ Good Day Series។​
Bua ជាតារាមួយរូបដែលសុខចិត្តចាកចេញពីស្ថានីយ៍ដែលល្បីដូច ជាប៉ុស្ដិ៍លេខ៣ ហើយដើរប្រលូកនិងសាកគ្រប់ផលិតកម្ម ដូចជា Baifern Phimchanok ដែរ។ ហ្វេនៗក៏បានជូនពរឱ្យនាងទទួលបាននូវការងារល្អៗ ហើយជួបProject ថ្មីៗដែលខុសពីប៉ុស្តិ៍លេខ៣ ដើម្បីឱ្យនាងមានបទពិសោធន៍ផ្សេងៗគ្នា។

 សម្ដែងដោយ៖ Eriya