សម្រាប់វិស័យសម្តែងនិងថតរឿងក្នុងឆ្នាំ ២០២២ សង្កេតឃើញថាខាងអ្នករៀបចំគ្រប់បុស្តិ៍ទូរទស្សន៍មិនប្រលែងដៃឡើយ ម្នាក់ៗនាំគ្នាសម្រិតសម្រាំងសាច់រឿងគ្រប់រូបបែបគ្រប់រស់ជាតិមកអោយទស្សនិកជនបានទស្សនាកំសាន្ត។ មានការចាប់គូតារ៉ាថ្មីៗ ការនាំគូតួឯកស្រីប្រុសដែលធ្លាប់សម្តែងជាមួយគ្នាអោយត្រឡប់មកជួបគ្នាវិញ ហើយក៏មានការដាក់អោយតួឯកប្រុសលំដាប់កំពូលរបស់ប្រទេសថៃភាគច្រើនសម្តែងជាតួអង្គនៅក្នុងរឿងបុរាណជាច្រើនរូប ចង់ដឹងថាតួអង្គអ្វីខ្លះតោះអានទាំងអស់គ្នា!
ចាប់ផ្តើមដោយលោក “pop thanavat” នៅក្នុងរឿងបុរាណដែលគ្រប់គ្នាទន្ទឹមរងចាំ “ព្រហ្មលិខិត” ដែលតួឯកប្រុសរបស់យើងត្រូវសម្តែងច្រើនលក្ខណ:ដោយមានតួឯកស្រីគូចាស់របស់គាត់មកសម្តែងជាមួយនោះគឺកញ្ញា “Bella Ranee”។
តួឯកប្រុសមិនចេះចាស់ “Mario Maurer” ត្រឡប់មកសម្តែងជាមួយតួឯកស្រី “Kimberley” ម្តងទៀងក្រោយពេលរឿងចាស់របស់់ពួកគេទទួលបានការគាំទ្រជាខ្លាំង។ រឿងសម័យកាលបុរាណដែលគាត់មកសម្តែងលើកនេះគឺរឿង “Royal doctor” ដោយតួឯងប្រុសរបស់យើងត្រូវសម្តែងក្នុងតួអង្គជាពេទ្យដែលមានថ្វីដៃល្អប្រចាំនគរ។
ហើយឆ្នាំនេះនៅមានតួឯកប្រុសមុខមាំ “Sean Jindachot” ដែលមកបញ្ចេញថ្វីដៃក្នុងរឿងបែបបុរាណនៅក្នុងរឿង “สิเน่หาสาหรี” ជារឿងដែលធ្វើអោយតារ៉ាសម្តែងប្រុសរបស់យើងត្រូវស្រក់ទឹកភ្នែកជាច្រើនដង ដោយគាត់បានចាប់ដៃគូថតជាមួយ baifernbah ជាលើកដំបូង។
មិនបាច់ចម្លែកចិត្តទេព្រោះពួកគាត់មានស្នាដៃសម្តែងល្អទើបគេជ្រើសយកមកសម្តែងរឿងសម័យមុនដែលលំបាកជាងតួអង្គសម័យថ្មី មិនប្រាប់ក៏ដឹងថារឿងរបស់ពួកគាត់ចេញមកដឹងតែល្អ មានគុណភាពគួរជាទីតាមដាន ចំណែកទាក់ទងនឹងរឿងថាតើគាត់សង្ហាកម្រិតណាពេលត្រូវតែងខ្លួនតាមបែបបទមនុស្សសម័យមុនប្រហែលអ្នកគាំទ្រទាំងអស់អាចរងចាំទស្សនាសាច់រឿងដែលត្រៀមចាក់ផ្សាយក្នុងឆ្នាំនេះបាន។