អូហូ! Bbillkin សារភាពថា PP. Krit គឺជាមនុស្សសំខាន់ក្នុងជីវិត

តារាប្រុសវ័យក្មេង Bbillkin Putthipong និងតារាហ្វេសិន PP.Krit កំពុងតែទទួលបានប្រជាប្រិយភាពខ្ពស់ បន្ទាប់ពីសម្ដែងរឿង I Told Sunset About You រួចមក។ ដោយសារតែភាពសាកសមជាគូនឹងគ្នា និងមើលទៅគួរឱ្យស្រលាញ់ ហ្វេនក្លឹបបានធ្វើការផ្សំផ្គុំឱ្យអ្នកទាំងពីរនៅជាមួយគ្នាមែនទែនមិនតែនៅក្នុងឆាកនោះទេ ។

គេក៏ឃើញថា PP Krit និង Bbillkin មានការថតផ្សាយឃោសនា ឬសម្ដែង ព្រមទាំងមាន project ជាមួយគ្នាច្រើនដែលធ្វើឱ្យតារាទាំងពីរទៅណាមកណាជាមួយគ្នាមករហូត។ ទន្ទឹមនឹងនេះដែរ គេក៏បានធ្វើកាសម្ភាសន៍ Bbillkin​ ទៅលើទំនាក់ទំនងរបស់ខ្លួន និង PP Krit ដើម្បីដោះស្រាយចម្ងង់របស់អ្នកគាំទ្រអ្នកទាំងពីរ។
After Footer (Active) - damrei Mr1 Zone2
កំលោះ Bbillkin បានបង្ហាញអារម្មណ៍ថា PP Krit គឺជាមនុស្សសំខាន់ក្នុងជីវិត មិនដឹងថាត្រូវជាអ្វីឱ្យប្រាកដទេ ហើយអនាគតទៅខាងមុខមិនដឹងក្លាយជាយ៉ាងណា ប៉ុន្តែពួកគេតែងតែគាំទ្រគ្នាទៅវិញទៅមកក្នុងផ្លូវណាមួយ។
អត្ថបទដោយ៖Eriya