មិនធម្មតា!! បង្ហាញមុខតារ៉ាល្បីៗ ដែលមានអាជីពជាអ្នកបើកបរយន្តហោះ!

មិនប្រាប់ប្រហែលគ្មាននរណាដឹងទេថាតារ៉ាថៃល្បីជាច្រើនរូប មាន Degree ការសិក្សារខ្ពស់គួរអោយស្ងប់ស្ងែងដល់ថ្នាក់នេះ ខាងក្រោមជាក្រុមតារ៉ាដែលសម្រេចបាននូវអាជីពជា pilot បើកបរយន្តហោះ ចង់ដឹងថាមានតារ៉ារូបណាខ្លះតោះទៅមើលទាំងអស់គ្នា !

១) ចាប់ផ្តើមដោយតួឯកស្រីប្រចាំបុស្តិ៍លេខ ៣១ កញ្ញា “fahyongwaree” ស្រីស្អាតឆ្លាតពូកែគ្រប់ផ្នែក ដោយក្រៅពីអាជីពជាតារ៉ាសម្តែងតាមក្តីស្រម៉ៃរបស់ខ្លួនហើយ នាងបានចាប់យកជំនាញនិងអាជីពមួយទៀតពោលគឺអ្នកបើកបរយន្តហោះព្រោះគ្រួសាររបស់នាងរកស៊ីទាក់ទងនឹងអាជីវកម្មនេះជាយូរយាណាស់មកហើយ។ បច្ចុប្បន្ននេះតួឯកស្រី fahyongwaree បានរៀនចប់ថ្នាក់បើកបរយន្តហោះ ថែមបានប្រឡងជាប់ជាអ្នកបើកបរស្រីថៃដែលមានតែពីរនាក់ប៉ុននោះដែលអាចធ្វើវាបាន។
After Footer (Active) - damrei Mr1 Zone2

២) បន្តដោយតារ៉ាសម្តែងស្រី “thanyawee_” ដែលពូកែទាំងសម្តែងរឿង ច្រៀង ហើយជំនាញបើកបរយន្តហោះ ដោយនាងកំពុងបន្តការសិក្សាត្រៀមខ្លួនធ្វើជា pilot តាមក្តីស្រម៉ៃវ័យកុមាររបស់នាង។ បច្ចុប្បន្ននាងបានចុះឈ្មោះហ្វឹកហាត់បើកបរយន្តហោះអោយក្រុមហ៊ុនអាកាសចរណ៍របស់ខេត្តមួយចំនួនក្នុងប្រទេសថៃ ធ្វើអោយមាននារីជាច្រើនរូបច្រនែននិងចង់បានអាជីពដែលនាងកំពុងធ្វើ។

៣) Pleng Chontida ជាសិល្ប: ការីស្រីមួយរូបទៀតរបស់ប្រទេសថៃដែលមានអាជីពទីពីរជាអ្នកបើកបរយន្តហោះ ដោយនាងបានចប់ការសិក្សាផ្នែកហោះហើរ ថែមកំពុងបំរើការជាកងទ័ព្ធអាកាសរបស់ប្រទេសថៃទៀតផង។

៤) ចំណែកតារ៉ាទើបរះនៅក្នុងផលិតកម្ម ណាដាវកំលោះ “Ja Phachara” ក៏មិនធម្មតាដែលឃើញមុខក្មេងបែបនេះមិនមែនមានន័យថាគាត់មានអាជីពជាតារ៉ាតែមួយមុខនោះទេ តារ៉ាប្រុសក្មេងរបស់យើងរៀនចប់និងធ្វើការផ្នែកហោះហើរជំនាញបើកបរដឹកជញ្ជូនឥវ៉ាន់អន្តរជាតិ។ ចាត់ទុកថាជាតារ៉ា Pilot កំលោះដែលមានភាពប៉ិនប្រសព្វខ្ពស់ដែលធ្វើអោយគ្រប់គ្នាស្ងប់ស្ងែងនិងទេពកោសល្យនេះជាខ្លាំង។

៥) ចុងក្រោយតារ៉ាប្រុស “singtosaharat” ក្រោយពីការប្រកួតប្រជែងរហូតបានក្លាយជាតារ៉ា គាត់បានយកជំនះតាមរកក្តីស្រម៉ៃរបស់ខ្លួននិងម្តាយរដោយបានខិតខំសិក្សារៀនសូត្ររហូតបញ្ចប់ការសិក្សាផ្នែកហោះហើរ ហើយពេលនេះគាត់ចូលបំរើការអោយស្ថាប័នកងទ័ព្ធជើងអាកាសរបស់ប្រទេសថៃ។

អត្ថបទដោយ សា