ចុមយក្ស! Chompoo គ្រង់ឈុតមួយនេះ មើលទៅពិតជាដូចស្ដ្រីពោះធំខ្លាំងណាស់ តោះទស្សនារូបភាព!

ពិតណាស់ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃស្រីល្បីឈ្មោះអ្នកនាង Chompoo Araya តែងតែធ្វើឲ្យមហាជនជាច្រើន ចាប់អារម្មណ៍ ពិសេសនោះគឺស្ទីលតុបតែងខ្លួនពេលចូលរួមគ្រប់កម្មវិធីរបស់នាងផ្ទាល់តែម្ដង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Chompoo បានគ្រង់ឈុតចូលរួមកម្មវិធីមួយ ពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះតែមើលទៅរ៉ូបនោះមានលក្ខណៈប៉ោងៗ ដូចជារ៉ូបរបស់ស្រ្ដីមានផ្ទៃពោះអញ្ចឹង។

ក្រោយពេលឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាសង្ស័យថា តើតារាស្រីរូបនេះកំពុងតែមានផ្ទៃពោះ ឬក៏គ្រាន់តែជាស្ទីលលេងខ្លួនបែបប្លែករបស់នាងនោះទេ៕

តោះ!​ ចង់ដឹងថារ៉ូបនោះដូចជាស្រ្ដីមានផ្ទៃពោះប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី