ក្រុមការងារធ្វើខុសបច្ចេកទេស បណ្តាលអោយ តារ៉ាប្រុស bbasjtr រងគ្រោះថ្នាក់ចេញឈាមជាច្រើនកន្លែង!

ជារឿងដែលគួរអោយអាណិតសម្រាប់តារ៉ាប្រុស bbasjtr ដែលជួបគ្រោះថ្នាក់ខណ:កំពុងថតរឿងភាពយន្ត ដោយថ្មីៗនេះតារ៉ាសម្តែងរបស់យើងបានផុសរូបរបួសពេញដោយឈាមជាច្រើនកន្លែងពោរនៅក្នងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់គាត់ ។

After Footer (Active) - damrei Mr1 Zone2

“bbasjtr” ជំនាញខាងកីឡា ដោយមុនពេលជាប់ឈ្មោះជាសិល្ប:ករគាត់ធ្លាប់ជាកីឡាករវាយធានីសប្រចាំភូមិភាគខាងជើងរបស់ប្រទេសថៃ ក្រោយមកទើបចាប់អារម្មណ៍ផ្លាស់ប្តូរអាជីពជាតារ៉ាសម្តែង ជាហេតុផលមួយដែលបញ្ចាក់ថាវាជារឿងកម្ររណាស់ដែលកីឡាករជំនាញដូចជាគាត់ធ្វើអោយខ្លួនឯងរងរបួសបែបនេះ ។

ប៉ុន្តែទោះបីជាកំហុសរបស់ក្រុមការងារក៏ដោយ bbasjtr មិនបន្ទោសឡើយដោយគិតថាគ្មាននរណាចង់អោយរឿងនេះកើតឡើងនោះទេ វាជារឿងឧប្បទ្ទវហេតុដែលអាចកើតមានគ្រប់ពេលនៅក្នុងការងារថតរឿង ជាពិសេសប្រភេទរឿង Action ដែលគាត់កំពុងថត។ ឃើញផុសរបស់គាត់ហើយហ្វែនៗនាំគ្នាបារម្មណ៍ពីសុខភាពរបស់គាត់ជាខ្លាំងដោយបាននាំគ្នាចូលខមមិនសួរសុខទុក្ច និងផ្តល់កំលាំងចិត្តអោយគាត់ជាច្រើន។

អត្ថបទដោយ សា