“BOSCK” មិននៅស្ងៀមឡើយក្រោយពេលដឹងថាខ្លួនត្រូវបានគេបោកយកប្រាក់អស់ពាក់កណ្តាលសែនបាត ដោយលោកបានទៅសាលាក្តីដាក់បណ្តឹងតាមចាប់បុគ្កលខិលខូចនោះរួចរាល់!!
ថ្មីៗនេះតារ៉ាសម្តែងប្រុសសង្ហារបស់យើងបានចេញមកចែកចាយពត៌មានអំពីអំពើឧបាយសង្គមដែលគាត់បានជួបប្រទះយ៉ាងលំអិតថា គាត់បានចាប់អារម្មណ៍ទិញសំលៀកបំពាក់កីឡាដែល Account ឈ្មោះ “ផ្រែ” បានប្រកាសលក់ ព្រោះចូលចិត្តខ្លាំងគាត់ក៏បានសម្រេចិត្តទិញមួយឡូល៍ បន្ទាប់មកនាងផ្រែអោយគាត់បាញ់លុយកក់ចំនួន ៤០០០០បាតមុន ដោយប្រាប់ថាឥវ៉ាន់នឹងមកដល់ក្នុងរយះពេល ១០ថ្ងៃទៀត (គាត់បាញ់ព្រោះពត៌មានរបស់អ្នកលក់មានគ្រប់ចំនួននិងត្រឹមត្រូវ គាត់ក៏ទុកចិត្ត) ពេលគ្រប់ដប់ថ្ងៃ ឈ្មោះ “ផ្រែ” បានអោយគាត់បាញ់១០០០០បាតទៀត ដោយព្រោះជឿជាក់គាត់ក៏បាញ់អោយបន្ថែមទៀតតែពុំមានរបស់ផ្ញើរមកអោយគាត់សោះ។
គាត់បានរងចាំប៉ុន្មានថ្ងៃបន្តទៀតដោយគិតថាអាចមានបញ្ហាកំឡុងពេលដឹកជញ្ជូនតែក៏គ្មាន update ទាល់តែសោះ គាត់បានទាក់ទងតែក៏ទាក់ទងមិន ហើយក៏បានសម្រេចិត្តដាក់ពាក្យបណ្តឹងព្រោះដឹងច្បាស់ថាវាជាឧបាយកលរបស់ក្រុមអ្នកបោកប្រាស់ ព្រមបានប្រកាសអោយតាមចាប់ស្ត្រីជនបោកប្រាស់ម្នាក់នេះអោយគ្រប់គ្នាបានដឹង និងជួយប្រាប់ដំណឹងពេលបានជួបទៀត។
លោកបានបន្តទៀតថា គាត់មិនអនុញ្ញាតិអោយជនអាក្រក់ទាំងនេះរួចខ្លួនហើយទៅបោកប្រាស់ប្រជាជនស្លូតត្រង់ជាបន្តបន្ទាប់នោះទេ ពួកគេគួរទទួលបានមេរៀនខ្លះ ដោយលើកនេះធ្វើអោយមិត្តភក្តតារ៉ា បណ្តាអ្នកយកពត៌មាន និងហ្វែនៗជាច្រើននាក់រួមគ្នាជួយស៊ែរដើម្បីចាប់ខ្លួន “ផ្រែ” ។
អត្ថបទដោយ សា