ផ្អែមល្ហែមណាស់! លើកនេះ សួស វីហ្សា និង ថមមី ដឹកដៃគ្នាទាំងគ្រួសារធ្វើដំណើរកំសាន្តរួមគ្នា!(មានរូបភាព)

ពិតណាស់ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា សួស វីហ្សា និងលោក ថមមី ភ្ជាប់ពាក្យនិងគ្នាមក គេសង្កេតឃើញអ្នកទាំងពីរកាន់តែបង្ហាញភាពផ្អែមល្ហែម ពិសេសនោះគឺតាមរយៈដំណើរកំសាន្តជាមួយគ្នានេះតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនកាន់តែចាប់អារម្មណ៍ បន្ទាប់ពីគ្រប់គ្នាបានឃើញគូស្នេហ៍មួយគូនេះ បាននាំគ្នារៀបចំដំណើរកំសាន្តជាលក្ខណៈគ្រួសារ ទៅកាន់ប្រទេសថៃរួមគ្នា មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនឃើញហើយច្រណែននិងអ្នកទាំងពីរយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ដំណើរកំសាន្តលើកនេះ យើងក៏ឃើញមានវត្តមានតារាចម្រៀងស្រីកញ្ញា ផន ស្រីខួច ទៅជាមួយផងដែរ ពិតជាសប្បាយរីករាយខ្លាំងណាស់៕

អត្ថបទដោយ៖សុីវលី