វ៉ោវ! Kimberly រូបថតថ្មីមួយសន្លឹកស្អាតប្លែកភ្នែក ធ្វើឲ្យគេនាំគ្នាពង្រីកកញ្ចក់…

Kimberly Ann Tiaosiri ដែលធ្លាប់មានស្នាដៃល្បីៗជាច្រើន ចូលប្រឡូកសិល្បៈតាំងពីអាយុ៨ឆ្នាំ ដោយភាពស្រស់ស្អាត និងទេព្យកោសល្យខ្ពស់របស់នាងបានធ្វើឱ្យនាងក្លាយជា Top Star  នៅក្នុងប្រទេស។

តារាស្រីល្បីប្រចាំប្រទេស  Kimberly ដែលមានរាងខ្ពស់ស្រឡះ និងឆ្អឹងធំដែលធ្វើឱ្យគេមើលមកនាងរៀងមានសាច់ជាងតារាផ្សេងៗបន្តិច។  ប៉ុន្តែឥឡូវនេះ គេក៏បានសង្កេតឃើញថាតារាស្រីរូបនេះមានការ ផ្លាស់ប្តូរច្រើន ព្រោះគេឃើញថានាងមានចង្កេះរាង S ហើយ។

មិន​ថា​មើលពីមុំ​ណា​ក៏​ដោយក៏ឃើញថាស្អាត​ដែរ​ ដូចរូបថតចុងក្រោយដែល Kimberly បង្ហោះនៅលើ Instagram ។ ហ្វេនខំពង្រីក​មើល​ទៅ​ក្នុង​ស្រមោលនៅក្នុងកញ្ចក់​ដែលរាងរបស់នាងធ្វើឱ្យគេសរសើរមិនដាច់ពីមាត់ ថា​​ស្រស់​ស្អាតខ្លាំង​។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya