Expectation VS Reality! Sammy ស្លៀកសម្លៀកបំពាក់បុរាណចិនជិះលើ Surfboards ចុងក្រោយ…..

តារាសម្ដែងស្រី Sammy Cowell ដែលពូកែខាងកីឡាជាពិសេសគឺការជិះក្ដាលើទឹក នោះវិលត្រលប់មកវិញនៅអ្វីដែលប្លែកទៀតហើយ។ ថ្មីៗនេះ Theme ទាក់ទងនឹងចូលឆ្នាំចិនល្បីតពីម្នាក់ទៅម្នាក់ ហើយអ្វីធើ្វឱ្យគេចាប់អារម្មណ៍នោះគឺនៅពេលដែល Sammy បានបង្ហោះរូប និងវីឌីអូនខ្លួននៅក្នុង IG។ ក្នុងវីឌីអូនោះដែរ គឺថតពេលដែលនាងកំពុងជិះក្ដាលើទឹក ដោយមានស្លៀកពាក់សម្លៀកបំពាក់បុរាណចិនកាប់ដាវ ។

ជាងនោះទៅទៀត គឺគេឃើញថានៅពេលដែលនាងជិះនោះមានរលកធំៗដែលធ្វើឱ្យនាងធ្លាក់ទឹកប្រូង ហើយល្មមបានថតបានមួយប៉ុសនោះគឺលំបាកណាស់ ព្រោះរូបថតបើមិនមានសក់បាំងមុខទេ មានជាយខោអាវបាំងមុខ។
ហ្វេននាំគ្នាចូលទៅcomment ហូហែរថា Sammy ចូលចិត្តធ្វើអ្វីថ្មីៗប្លែកមករហូតហ្មង ហើយក៏សសើរដល់ការខិតខំប្រឹងនាំមកការសប្បាយដល់ហ្វេនៗ ។
After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ Eriya