ពិតណាស់សព្វថ្ងៃនេះ តារាសម្ដែងថៃស្រីអ្នកនាង Chompoo Araya តែងតែធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន ចាប់អារម្មណ៍លើនាង ពិសេសនោះគឺជីវិតឯកជនសព្វថ្ងៃ ដែលមានកូនប្រុសភ្លោះដ៏គួរឲ្យស្រលាញ់ និងថែមទាំងមានស្វាមិដែលចេះយល់ចិត្តទៀតផង។
ជាក់ស្ដែងកាលពីម្សិលមិញនេះ Chompoo បានទទួលកាដូមួយយ៉ាងស្រស់ស្អាតពីស្វាមី ដែលជាបាច់ផ្កាពណ៍ផ្កាឈូកដ៏ធំមួយ ជាកាដូសំរាប់ថ្ងៃខួបកំណើតឆ្នាំនេះរបស់នាង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា ខួបកំណើតឆ្នាំនេះ Chompoo មិនបានរៀបចំធំដុំអ្វីនោះទេ ប៉ុន្តែនាងបានទទួលនំខួូបកំណើតជាច្រើនពីមិត្តភក្ដិ និងអ្វីដែលពិសេសនោះគឺកាដូដ៏ស្រស់ស្អាតពីស្វាមីនាងផ្ទាល់នេះតែម្ដង៕
អត្ថបទដោយ៖សុីវលី