ធ្វើអោយបណ្ដារអ្នកគាំទ្រញញឹមផងសើចផងសម្រាប់ក្លិបវីដេអូ Rita & Gavin ដែលអ្នកម៉ាក់លំដាប់តួឯក Sririta Jensen មានយកវីដេអូមកផុសនៅក្នុង Instagram ឈ្មោះ @sriritajensen ត្រៀមខ្លួនទទួលបុណ្យចូលឆ្នាំចិនប្រចាំឆ្នាំ 2022
ដោយវីដេអូដែលថានិងជាការថតពីសកម្មភាពគួអោយស្រលាញ់ៗក្នុងស្ទាយជា #ជីវិតអ្នកម្ដាយ ខណៈពេល Sririta ត្រូវមើលថែកូនប្រុសតូច ហើយត្រូវតែងមុខតែងខ្លួនដើម្បីត្រៀមខ្លួនសម្រាប់ថតរូបខណៈគ្រួសារ
ប៉ុន្ដែអ្វីៗគ្រប់យ៉ាងត្រលប់ទៅជាមិនមែនរឿងងាយស្រួលដូចជាការគ្រោងទុក ក្រៅពីរឿងរពិសរុករើ បូករួមនិងការទើបរៀនដើររបស់អូន Kawin ធ្វើអោយអ្នកម៉ាក់ Sririta ស្ទើរតែវិលមុខដួល ព្រោះមិនថាសាម៉ីខ្លួនងាកទៅខាងណាក៏ជួបតែរូបកូនប្រុសនៅគ្រប់ជ្រុងផ្សេងៗនៃបន្ទប់ តាំងតែពីទូរខោវអាវ បន្ទប់ទឹក អាងងូចទឹក រហូតទៅដល់កាបូបធ្វើដំណើរ!! រហូតដល់ហ្វេនៗដែលចូលទៅមើលវីដេអូនាំគ្នាចុចឡាយអោយគ្មានស្ទាក់ស្ទើរចំពោះភាពគួអោយស្រលាញ់កូនប្រុសរបស់ម៉ាក់ៗ
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេ ព្រោះបណ្ដារមា៉ក់ៗ មិត្តភ័ក្ដ រួមទាំងអ្នកគាំទ្រសើចព្រមគ្នា ថែមទាំងប្រាប់ដោយដាក់ថេក #ជីវិតអ្នកម្ដាយ
អត្ថបទដោយ : នីត្តា