ត្រូវប្រាប់ថាមិនប៉ុន្មានថ្ងៃមកនេះតារាសម្ដែងស្រី Wawwa Nicha ធ្វើអោយទឹកសមុទ្រផាត់យ៉ាក្ដៅដូចភ្លើងឆេះតែម្ដងហើយ ថ្ងៃមុនសាម៉ីខ្លួនលើកឈុតហែលទឹកឡូយៗមកស្លៀក ទោះបីជាមានសំណាញ់មករុំក៏មិនជិតដែរ កាន់តែបន្ថែមភាពក្ដៅរោលរាលទ្វេមួយជាពីរជាបីទៅទៀត
ជាក់ស្ដែង (30 មករា 2022) Wawwa សប្បាយរីករាយនៅសមុទ្រផាត់យ៉ា ប៉ុន្ដែលើកនេះមិនបានមកបង្ហាញតែភាពស៊ិចស៊ីប៉ុណ្ណឹងនោះទេ ព្រោះមានបណ្ដើរសង្ហាកំលោះ Henry មកចូលរួមថតរូបផ្អែមល្ហែម បង្ហាញមុខច្បាស់ៗនៅពីខាងក្រោយអោយ FC បានស្រែកលាន់មាត់ទៀតផង
ស្ទើរតែភ្លេចខ្លួនថាត្រូវមើលមួយណាទុកមួយណានោះទេ ភាពផ្អែមល្ហែមឬមួយភាពស៊ិចស៊ិរបស់ Wawwa និងសង្សាកំលោះ ម្នាក់ស្លៀកប៊ីគីនីតូចបង្ហាញរូបរាងដ៏សមសួន ឯម្នាក់ទៀតបង្ហាញស៊ិចផេកណែនៗកង់ៗ លើសពីពាក្យថាក្ដៅរោលរាលទៅទៀត Wawwa នៅមិនទាន់អស់ត្រឹមតែប៉ុណ្ណឹងនោះទេ រូបភាពស៊ិចស៊ីបន្ដទៀតអាចនិងមានអ្វីមក surprise ទៀតទេ ត្រៀមចិត្តចាំមើលអោយទៅ
អត្ថបទដោយ : នីត្តា