ថ្មីៗនេះ ខាងកាសែតថៃបានធ្វើការសម្ភាសន៍ជាមួយនឹង Alek Theeradech អំពីរឿងផ្ទាល់ខ្លួនមួយចំនួនដែលទាក់ទងមិត្តស្រីតារា Bow Maylada។ ទនឹ្ទមនឹងនេះដែរ គេក៏បានសួរ Alek ថាតើមានបំណងចង់ថតរឿងជាមួយមិត្តស្រីរបស់ខ្លួនដែរឬទេ? Alek ក៏តបទៅវិញថា ការពិតទៅគាត់ក៏ចង់សាកសម្ដែងនៅក្នុងរឿងតែមួយជាមួយ Bow ដែរខ្លាចតែរៀងខ្មាស់គេបន្តិច។
Alek បានបន្ថែមទៀតថា គាត់ធ្លាប់សម្ដែងនៅក្នុង MV ជាមួយ Bow ពីមុនដែលមានចំណងជើងថា A U Okay ដោយពេលនោះពួកគេមិនសូវជាស្គាល់ថាប៉ុន្មាននោះទេ តែការសម្ដែងរបស់ Bow ធ្វើឱ្យលោកដក់ចិត្តយ៉ាងខ្លាំងព្រោះមើលទៅពិតជា Natural ណាស់។