Bow Maylada មិនដែលប្រកាសថា Alek ជាសង្សារដោយបើកជំហរទេ តែស្វីតគ្រប់ពេល

ទោះបីជា Bow Maylada មិនដែលបើកជំហរថា Alex Theeradech ជាសង្សាររបស់ខ្លួនតែអ្នកទាំងពីរត្រូវបានហ្វេនៗទូទាំងប្រទេសដឹងលឺនូវទំនាក់ទំនងមួយនេះ។ គេក៏បានដឹងដែរថា Alex ស្រលាញ់ Bow ខ្លាំងប៉ុណ្ណាដែរ ព្រោះថាលោកតែងតែបើកជំហរថាខ្លួនកំពុងតែទាក់ទងគ្នាដើម្បីដឹងចិត្តដឹងថ្លើម រៀនពីគ្នាទៅវិញទៅមក ហើយលោកក៏ម៉ត់ចត់នឹងទំនាក់ទំនងនេះផងដែរ។

ថ្មីៗនេះដែរ គេក៏ឃើញ Alex និងBow បង្ហោះរូបនៅសមុទ្ររៀងៗខ្លួន ដែលមិនមានរូបអ្នកទាំងពីរថតជាមួយគ្នានោះទេ។ តែគេនៅតែដឹងថាអ្នកទំាងពីរធ្វើដំណើរកំសាន្តទៅសមុទ្រជាមួយគ្នាជាក់ជាមិនខានព្រោះថានៅកន្លែងតែមួយ ហើយប្រាកដណាស់ម្នាក់ៗច្បាស់ជាថតរូបឱ្យគ្នាជាក់ជាមិនខាន។
ខុសពីតារាដទៃដែលផុសរូបថតជាមួយគ្នាពេលទៅណាមកណាAlex និងBow រៀង​ low key បន្តិចដោយមិនដឹងថាទៅមុខទៀតទៅជាយ៉ាងណា ប៉ុន្តែហ្វេនៗក៏គិតថាអ្នកទំាងពីរកាន់តែស្វីតទៅៗតែប៉ុណ្ណោះ។
After Footer (Active) - damrei Mr1 Zone2