សិល្បៈករស្រី Jisoo សមាជិកក្រុម BLACKPINK ដ៏ល្បីពាសពេញពិភពលោក ទើបតែចាប់ផ្ដើមសម្ដែងជាតួស្រីលើកដំបូងនៅក្នុងរឿង Snowdrop ជាមួយតារាសម្ដែងប្រុសល្បី Jung Hae In ។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថារឿងនេះទទួលបានប្រជាប្រិយមិនតិចទេ ហើយក៏មានទស្សនិកជនរាប់លាននាក់តាមដានតាំងពីដើមដល់ចប់។
រឿងនេះដែលក៏មានលក្ខណៈរន្ធត់ ញាប់ញ័រ លាយឡំនឹងមនុស្សសញ្ចេតនា ដែលធ្វើឱ្យហ្វេនៗផ្លាស់ប្ដូរអារម្មណ៍មករហូតរួមជាមួយនឹង chemistry របស់តួឯកទាំងពីរ។ ទនឹ្ទមនឹងនេះដែរ Jisoo ក៏បានបង្ហោះនូវរូបក្នុង IG ដែលមាន follower ៥៥.៧ លាននាក់របស់នាងដោយក្នុងនោះមានរូបជាច្រើនរវាងនាងនឹងក្រុមការងារ អ្នកដឹកនាំ អ្នកផលិត រួមជាមួយអ្នកកាន់កាមេរ៉ាផងដែរ។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya