ល្បីហើយ! ស៊ីន យូប៊ីន ពេលនេះចាប់ដៃគ្នាថតខ្សែភាពយន្តជាមួយកំពូលតារាថៃប្រុសម្នាក់នេះទៀត!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ​ ពិធិការិនី និងជាតារាសម្ដែងរូបស្រស់កញ្ញា សុិន យូប៊ីន ដែលបច្ចុប្បន្ននេះ កញ្ញា បានក្ដោបយកប្រជាប្រិយភាពជាច្រើន មិនថាក្នុងស្រុកឬក្រៅស្រុកនោះទេ។

ជាក់ស្ដែងថ្មីៗនេះ កញ្ញា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល បន្ទាប់ពីគេបានឃើញកញ្ញា បង្ហាញរូបភាព ក្នុងសកម្មភាព ចាប់ដៃគ្នាសម្ដែងរឿងជាមួយនិងកំពូលតារាចម្រៀងល្បីឈ្មោះក្នុងប្រទេសថៃលោក Aed Carabao ដែលរឿងនោះមានចំណងជើងថា «The Protect»។

ពិតណាស់ក្រោយពេលឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើន នាំគ្នាបង្ហាញអារម្មណ៍រំភើប និងសង្ឃឹមថាពេលដែលរឿងនេះ ចាក់បញ្ចាំងនឹងល្អមើល ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរ៕

អត្ថបទដោយ៖សុីវលី