គូណាដែលពេញចិត្ត ជាប់ចិត្តជាងគេក្រោយទស្សនា? បង្ហាញមុខដៃគូតារាសម្ដែងរបស់តួឯកស្រីនាង Bella Ranee មួយគូៗសុទ្ធតែជាតួឯកប្រុសដែលមានឈ្មោះល្បីនិងទទួលបានការគាំទ្រខ្លាំង។ ដោយ Bella បានចាប់ផ្ដើមជីវិតជាអ្នកសម្ដែងពីតួរាយរងនិងបានឡើងក្លាយជាតួឯកស្រីនៅឆ្នាំ២០១៣ និងល្បីតាំងតែរឿងភាគដំបូងៗដែលនាងសម្ដែងតែម្ដង។ រឿងដែលធ្វើឲនាងមានភាពល្បីល្បាញខ្លាំងតាំងតែចាប់ផ្ដើមគឺរឿងសុភាពបុរសភុតធិផាត់ សម្ដែងរួមគ្នានិងតួឯកប្រុសលោក James Jirayu ធ្វើឲគេស្រលាញ់គូនេះខ្លាំង ហើយបច្ចុប្បន្នគូ Bella និងលោក Pope Thanawat ក៏កំពុងមានប្រជាប្រិយភាពផងដែរ។ តោះមកដឹងពីស្នាដៃការសម្ដែងរបស់ Bella ជាមួយនឹងតួឯកប្រុសនាពេលកន្លងមករបស់នាង៖
Porn Prom Onlaweng រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Boy Pakorn
Khun Chai Puttipat រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក James Jirayu ទទួលបានការគាំទ្រខ្លាំង
Look Tard រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Ken Phupoom
Plerng Chimplee រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Aum Atichart ផ្អែមល្ហែមរហូតល្បីស្នេហាក្រៅឆាក តែត្រូវបានបដិសេដថាជារឿងមិនពិត
Pope Rak រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Mark Prin
Padiwaradda រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក James Jirayu ទៀតហើយ
Wimarn Mekala រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Andrew Gregson
Plerng Boon រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Pong Nawat
Buppesannivas រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Pope Thanawat ល្បីល្បាញរហូតបានលេងគូគ្នាម្ដងទៀត
Pee Kaew Nang Hong រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Great Warintorn
Krong Karm រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Phet Thakrit ទោះបីគូនេះមិនបានលេងជាមួយគ្នាច្រើន តែចូលតួសម្ដែងបានល្អទាំងគូ
Roy Leh Marnya រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Pope Thanawat
Hai Ruk Pipaksa រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Kongthap Peak តួឯកប្រុសវ័យក្មេងក៏លេងសមគ្នាដែរ
Prom Likit រឿងនេះតួឯកស្រីនាង Bella ចាប់ដៃគូនឹងតួឯកប្រុសលោក Pope Thanawat ទៀតហើយ
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ