អីយ៉ា! តោះទស្សនាទិដ្ឋិភាព តារាថៃ Tao និង Poppy បង្ហាញខ្លួនក្នុងទឹកដៃប្រទេសកម្ពុជាយើងទាំងអស់គ្នា!

កាលពីម្សិលមិញនេះ តារាសម្តែងប្រុសស្រី Tao និង Poppy បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលក្នុងនោះយើងឃើញមានអ្នកគាំទ្រជាច្រើនបានទៅទទួលស្វាគមន៍យ៉ាងកក់ក្តៅថែមទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលឈានចូលដល់ទឹកដីប្រទេសកម្ពុជាហើយ យើងឃើញតារាសម្ដែងទាំងពីរដួងនេះ បាននាំគ្នាទៅកំសាន្ត នៅឯវិមានឯករាជ្យ ក្នុងទីក្រុងភ្នំពេញ និងបានថតរូបយ៉ាងស្រស់ស្អាតជាមួយគ្នាទៀតផង។

គួរបញ្ជាក់ផងដែរថា ការបង្ហាញវត្តមាននៅប្រទេសកម្ពុជារបស់តារាសម្ដែងថៃទាំងពីររូបលើកនេះ ពិតជាធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងពិតមែន ព្រោះមិននឹកស្មានថាស្ងាត់ៗអ្នកទាំងពីរមកដល់ប្រទេសកម្ពុជាយើងបែបនេះនោះទេ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី