អាចនិយាយបានថាទាំងស្អាត ឆ្លាត ពូកែ ថែមមានចិត្តកត្តញ្ញូចំពោះអ្នកមានគុណខ្លាំងណាស់សម្រាប់ពិធីការី និងតារ៉ាសម្តែងស្រី “b_boomm” ដោយនៅថ្ងៃទី១ ខែកុម្ភ:នេះនាងត្រូវបានក្រុមនៅក្នុងវិស័យសិល្ប:និងអ្នកគាំទ្រសសើរយ៉ាងហូរហៀនៅក្នុងបណ្តាញសង្គមក្រោយពេលនាងបានប្រគល់កាដូឈុតធំអោយអ្នកម្តាយក្នុងឧកាសបុណ្យចូលឆ្នាំចិន។
តារ៉ាសម្តែងស្រី “b_boomm” បានផុសរូបជាមួយម្តាយព្រមរូបរថយន្តប្រភេទថ្មីដែលនាងទើបតែទិញនៅក្នុងអ៊ិនស្ត្រាក្រាមផ្ទាល់ខ្លួនរបស់នាង ជាមួយសារថា “ឆ្នាំនេះមិនមានអាំងប៉ាវទេ មានតែអាស្លាកលេខពណ៌ក្រហមតាមដែលម៉ាក់ចង់បានប៉ុននោះ..អរគុណក្រុមហ៊ុន Isuzu ដែលរៀបចំបានទាន់ពេលចូលឆ្នាំថ្មីតែម្តង”
ធ្វើអោយមិត្តភក្តិតារ៉ា និងហ្វែនៗរីករាយជំនួសដោយនាំគ្នាចូលមកចុច Like និងខមមិនសសើរគ្រប់គ្នាថា “កត្តញ្ញូណាស់”,”ពូកែមែន”, “ហេងហេណា”, “ចូលរួមអបអរសាទផង”,”រាជនីលុយសុទ្ធ”, “កូនស្រីល្អ”, “ឆ្នាំនេះដឹងតែហេង ដឹងតែបានការងារច្រើនហើយ” .. ល។
អត្ថបទដោយ សា