បានក្លាយជាកូនល្អ កូនកត្តញ្ញូម្នាក់ទៀតហើយសម្រាប់តារ៉ាសម្តែងដែលទើបមានដំណឹងល្អរឿងស្នេហាដូចជាលោក “boy_pakorn” ដោយក្នុងឧកាសពិធីបុណ្យចូលឆ្នាំចិនគាត់បានដើរចែកអាំងប៉ាវអោយប្អូនៗថែមជូនអ្នកម្តាយជាទីស្រលាញ់ជាប្រាក់សុទ្ធចំនួន 1,699,999 បាតទៀត។
ដោយគាត់បានផុសវីដេអូដើរចែកអាំងប៉ាវនៅក្នុងអ៊ិនស្ត្រាក្រាម ហើយចុងក្រោយបំផុតគឺវីដេអូរបស់អ្នកម្តាយជាមួយ Caption ថា “អ្នកបន្តគឺមេធំប្រចាំផ្ទះ ដើរយោកដៃលេងៗក៏ទទួលបានលាភជ័យពី #កូនប្រុសដែលល្អបំផុតក្នុងលោក ដូចជារូបខ្ញុំ #ហេងៗសុខភាពរឹងមាំល្អណាម៉ែ ស្រលាញ់ម៉ែណា”
ធ្វើអោយអ្នកគាំទ្រ និង មិត្តភក្តិជាច្រើនស្ងើចសសើរនឹងទឹកចិត្តស្រលាញ់ចំពោះម្តាយរបស់គាត់ជាច្រើនរូប ដោយនាំគ្នាចូលមកខមមិនស្រដៀងៗគ្នាដូចជា “ពិសេសណាស់”, “ល្អឥតខ្ចោះ”, “កូនប្រុសល្អកូនប្រុសគំរូ” …ជាដើម ហើយប្អូនប្រុសពៅរបស់គាត់ក៏បានចូលមកខមមិនដែលដោយនិយាយលេងចំអក់អោយបងប្រុសថា “ចំនួនលុយមិនសូវសំខាន់ទេ ធ្វើយ៉ាងណាអោយក្លាយជាកូនល្អរបស់ម៉ែទៅបានហើយ ហាសហា មើលទៅដូចច្រណែនបងតិចៗ ៕
អត្ថបទដោយ សា