អនាគតកូនប្រសារត្រកូលអភិជន! Taew ត្រៀមចូលរោងការជាមួយសេដ្ឋីវ័យក្មេងហើយ

តារាស្រីល្បីប្រចាំប្រទេសថៃ Taew Natapohn កំពុងតែហតខ្លាំងបច្ចុប្បន្ននេះដោយសារតែនាងបានចេញអាល់បុមសូលូដែលមានអ្នកមើលរាប់លាននាក់។ ក្រៅពីជីវិតក្នុងសិល្បៈ គេក៏បានក្រលែកទៅមើលពេលវេលាផ្ទាល់ខ្លួនដែល Taew តែងចំណាយពេលជាមួយនឹងមិត្តប្រុស និងគ្រួសារខាងប្រុសមករហូត។ ។

ថ្មីៗនេះដែរ គេក៏ឃើញថា​Taew បានរៀបចំដំណើរកំសាន្តជាមួយគ្រួសាររបស់មិត្តប្រុសសេដ្ឋីរបស់ខ្លួន ដែលមើលទៅនាងដូចជាមានលក្ខណៈជិតស្និទ្ធជាមួយនឹងក្រុមគ្រួសារអភិជនរបស់មិត្តប្រុសណាស់។ហើយក្នុងកំឡុងពេលចូលឆ្នាំចិននេះ នាងក៏បានទៅជួបជុំនឹងញ៉ាំបាយជាមួយគ្រួសារគេដូចជាគ្រួសារខ្លួនឯងហើយ ណាមួយម្នាក់ៗនៅក្នុងគ្រួសារនោះក៏ចូលចិត្តនិងស្រលាញ់Taew ខ្លាំងផងដែរ។

After Footer (Active) - damrei Mr1 Zone2
ហេតុនេះហើយ ហ្វេនៗក៏នាំគ្នាគិតថានាងច្បាស់ក្លាយជាអនាគតកូនប្រសាររបស់ក្រុមគ្រួសារ សេដ្ឋីមិនយូរមិនឆាប់ទេ។
អត្ថបទដោយ៖ Eriya