ហុងស៊ុយគេខៀវៗទៅតែហុងស៊ុយ Aum Patchrapa គឺពណ៌លឿងចែងចាំងចា…..រៀបចំសែនថ្វាយព្រះ chai xing er ដាក់ពណ៌លឿងពេញផ្ទះ!!! មានវីដេអូ

Aum Patchrapa យកចិត្តទុកដាក់ត្រៀមបាច់ផ្ដាថ្ងៃសែនចិនយកហេងៗ មើលទៅដូចជាសាមញ្ញតែមិនធម្មតានោះទេស្អាតមើលឡើងភ្លឹកអារម្មណ៍គ្រប់សកម្មភាពទាំងអស់

តារាសម្ដែងស្រីល្បីឈ្មោះ Aum Patchrapa ជារូបភាពមួយដែលអ្នកគាំទ្រឃើញហើយសុទ្ធតែលាន់មាត់ក្នុងន័យតែមួយថានាងពិតជាគួអោយស្រលាញ់ណាស់ ទោះបីជាស្ថិតនៅក្នុងស្ទាយបែបអ្នកនៅផ្ទះធម្មតាៗដ៏ដោយ រ៉ូបរឡុងៗបួងសក់ដោយដង្កៀបធម្មតា តែអាចនិយាយបានថាស្ទាយនេះក៏ជះពន្លឺនៃសម្រស់បំផុត គ្រប់សកម្មភាពគួអោយចង់តាមសម្លឹងតាមមើលណាស់ ស្រស់ស្អាតទាំងអស់គ្មានទាស់ត្រង់ណាទេទាំងមនុស្សទាំងបាច់ផ្កា

After Footer (Active) - damrei Mr1 Zone2

ទាំងស្អាតទាំងមានស្ដុកស្ដមប៉ុន្ដែធ្វើខ្លួនជាសាមញ្ញជនអង្គុយរៀបផ្កាខ្លួនឯង ដើម្បីទុកថ្វាយដល់ព្រះ chai xing er  វេលាម៉ោង 11 យប់ក្នុងថ្ងៃទី 31 មករាកន្លងមកនេះ ហើយផ្កាដែលនាងជ្រើសរើសនិងរៀបចំចាត់ចែងដោយផ្ទាល់ដៃនិងគឺជាផ្ដា mimosa ពណ៌លឿងចែងចាំងបន្ថែមសិរីមង្កលនិងកាន់តែទទួលបានសំណាងល្អនិងហេងចូលហេងភាពមានបានទៅតាមហុងស៊ុយរបស់ចិន

អត្ថបទដោយ : នីត្តា