ដឹងហើយថាស្អាតចាំមិនងាយចាស់នេះកាត់ទៅអ្នកណា! តួឯកស្រីនាង Aum Patcharapa បង្ហោះរូបគូជាមួយអ្នកម្ដាយជូនពរថ្ងៃកំណើត អ្នកគាំទ្រសសើរពីសម្រស់ម្ដាយកូនគូនេះ។
ដោយក្នុងឱកាសថ្ងៃកំណើតកើនអាយុរមួយឆ្នាំទៀតរបស់អ្នកម្ដាយ តារាស្រីនាង Aum ក៏បានបង្ហោះរូបព្រមសសេរសារជូនពរ ឲអ្នកម្ដាយមានសុខភាពកាន់តែរឹងមាំៗថែមទៀត និងបានរៀបចំជាកម្មវិធីញុាំអាហាររួមគ្នាជួបជុំក្រុមគ្រួសារយ៉ាងរីករាយនិងមានសុភមង្គល។ ក្រោយពីបានឃើញរូបធ្វើឲមានអ្នកគាំទ្រជាច្រើននាំគ្នាទាយពីអាយុរម្ដាយកូនគូនេះតើឆ្នាំនេះប៉ុន្មានហើយ ដោយតារាស្រីនាង Aum មិនបានប្រាប់ពីអាយុរអ្នកម្ដាយនោះឡើយ តែឆ្នាំនេះ Aum មានវ័យ៤៣ឆ្នាំហើយ ដូចនេះអ្នកម្ដាយអាយុរក៏មិនតិចជាងហុកសិបនោះដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ