តារាសម្ដែងស្រីវ័យក្មេងកំពុងមានសន្ទុះប្រជាប្រិយភាពខ្លាំងក្នុងរឿងភាគថៃនាង Richy Oranate អ្នកគាំទ្រសម្ដែងក្ដីបារម្មណ៍ក្រោយពីដឹងដំណឹងរូបនាង បានចូលមន្ទីពេទ្យសម្រាកព្យាបាលបន្ទាប់ពីបានដួលសន្លប់ព្រោះតែហ្វឹកហាត់រាំខ្លាំង។
ដោយតារាស្រីនាង Richy Oranate តែងតែទទួលបានអ្នកសសើរនាពេលកន្លងមកថាជាតារាស្រីដែលមានចរិតស្លូតបូតនិយាយសុភាព ជាពិសេសនោះរូបនាងក៏ជាតារាដែលមានការខិតខំប្រឹងប្រែងក្នុងកាងាររបស់នាង។ បើទោះបីជារូបនាងបានល្បីក្លាយជាតួឯកមានប្រជាប្រិយភាពហើយក្ដី រូបនាងនៅតែបន្ដលេងជាតួរាយរងក្នុងរឿងផ្សេងៗបន្ថែមផងដែរ។
ហើយរឿងភាគថ្មីកំពុងត្រៀមចាក់បញ្ចាំងនេះមានចំណងជើងថា Sinaeha Saree ជារឿងបែបស្ទាយឥណ្ឌាមានតារាស្រីនាង Baifern Pimchanok និងលោក Sean Jindachot ជាតួឯកប្រុសស្រីក្នុងរឿង ហើយក៏មាន Richy ចូលរួមសម្ដែងផងដែរ។ ដោយរឿងនេះជារឿងបែបស្ទាយឥណ្ឌាមានទាំងសម្លៀកបំពាក់និងស្ទាយក្បាច់រាំ ធ្វើឲតារាស្រីនាង Richy ចូលរួមហ្វឹកហាត់រាំសម្រាប់រឿងនេះផងដែរ ហើយនាងក៏បានដួលសន្លប់ព្រោះតែហត់នឿយនិងប្រឹងពេកផងដែរ។ ចង់ដឹងថាលទ្ធផលនៃការខំប្រឹងលើកនេះរបស់ Richy ធ្វើបានល្អយ៉ាងណានោះ កុំភ្លេចចាំមើលនៅក្នុងរឿងភាគថ្មីនេះ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ