អាចនិយាយបានថាគូនេះតែងតែធ្វើអោយទិន្នន័យប្រជាប្រិយភាពផ្ទុះគ្រប់ពេលបានសម្តែងរួមគ្នា សម្រាប់តួឯកប្រុស Naphat_nine និង តួឯកស្រីរយលាន Baifernbah ដោយម្សិលមិញនេះរឿង “สร้อยสะบันงา រី A tale of ylang ylang” បានជាប់ចំណាត់ថ្នាក់លេខ១ ក្លាយជារឿងដែលគេនិយាយច្រើនជាងគេនៅក្នុងនិន្នាកា Twitter ស្រុកថៃ។
បច្ចុប្បន្នគ្រប់គ្នាកំពុងទស្សន៍ទាយថារឿងនេះនឹងក្លាយទៅជារឿងដែលជាប់ Ratting ខ្ពស់បំផុតក្នុងចំណោមរឿងដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ទាំងអស់។ អ្វីដែលគេលើកមកនិយាយច្រើនជាងគឺនោះគេចមិនផុតពីភាពក្រមិចក្រមើមរបស់តួអង្គស្រី “ងាម” និងទឹកចិត្តកូនប្រុសដើមទូ្រងប្រាំហាត់របស់តួឯកប្រុស “ធៀន” នោះឡើយ។
សម្រាប់ភាគទី៤ ម្សិលមិញមានអ្នកចូលទស្សនារឿងដល់ទៅ 100K ហ្វែនៗចូលចិត្តភាពរ៉ូមែនទិករបស់គូនេះណាស់ហើយគ្រប់វគ្គរឿងនេះតែងតែមានឆុតឆាកស្នេហាដែលធ្វើអោយអ្នកគាំទ្របានហ្វីនក៏ដូចជាចូលតួតាមតួឯកប្រុសតួឯកស្រីក្នុងរឿងជានិច្ច រហូតធ្វើអោយរឿង “สร้อยสะบันงา រី A tale of ylang ylang” បានជាប់ចំណាត់ថ្នាក់ដ៏គួរអោយភ្ញាក់ផ្អើលនេះ។
អត្ថបទដោយ សា