ដូចជាមិនសូវរលូនសោះសម្រាប់មហាសេដ្ឋីស្រីវ័យ ៣១ឆ្នាំ “Pimrypie” តាំងពីមានគ្រូទាយម្នាក់អះអាងថានាងនឹងមានរឿងដ្រាម៉ាជាច្រើនកើតឡើងក្រោយឆ្នាំថ្មីឆ្នាំ ២០២២។ ដោយថ្មីៗនេះនាងទើបតែត្រូវបានគេចុះពត៌មានរឿងនាងហ៊ានយកឈ្មោះតារ៉ាតួថប់ “chompoo Araya” មកនិយាយនៅក្នុង live លក់ឥវ៉ាន់របស់នាង ថ្ងៃនេះមានមួយទៀតហើយ…
ដោយកើតឡើងនៅក្នុង live របស់គាត់ ខណ:ពេលគាត់កំពុងនិយាយជាមួយភ្ញៀវនៅក្នុងឡាយល៍ស្រាប់តែមានម្នាក់មកខមមិនឌឺចង់អោយគាត់លោតទៅដើរលេងនៅក្នុងឃ្លាំងឥវ៉ាន់ ព្រោះភាពក្លាហានហើយចង់អោយអ្នកទាំងអស់គ្នាជឿថាអ្វីដែលគាត់បង្ហាញគ្រប់យ៉ាងគឺជារបស់ពិត គាត់ក៏បានលោតចុះពីកន្លែង live ដើររាំសំដៅទៅទីតាំងដែលគេចង់ឃើញ ហើយពេលដល់ចំនុចទាល់ទៅមុខលេងបានគាត់ក៏បានលោកឡើងលើឡានលើកឥវ៉ានរាំនៅលើហ្នឹងអោយមើលទៀត ធ្វើអោយហ្វែនៗអ្នកដែលមានចេតនាល្អនាំគ្នាអស់សំណើចជាខ្លាំង។
ចំណែកអ្នកចូលមើលមួយចំនួនមិនពេញចិត្តថែមបានរិះគន់គាត់ថា ធ្វើអំពើបែបហ្នឹងខុសច្បាប់ (មិនគិតពីសុវត្ថិភាបរបស់បុគ្គលិក) ការឡើងលើឡានរាំបែបហ្នឹងមិនគួរធ្វើ ដែលបណ្តាលអោយមានទាំងពត៌មាន មានទាំងការផុសរិះគន់កើតមានឡើងជាច្រើននៅក្នុងសង្គមអនឡាញ។
ទោះបីជាមានរឿងបែបនេះកើតឡើងក៏ដោយអ្នកលក់អនឡាញមហាសេដ្ឋី “Pimrypie” ក៏ដូចជាមិនមានការក្តៅចិត្តអ្វីដែល តាមទំលាប់បើការខមមិនទាំងអស់នោះអសីលធម៌ចំពោះគាត់ខ្លាំងគាត់នឹងអោយមេធាវីគាត់ជាអ្នកចាត់ការ គាត់សុំនៅលក់នៅនិយាយលេងជាមួយម៉ូយៗឥវ៉ាន់អនឡាញតាមជធម្មតាលក្ខណ: i don’t care តែម្តង។
អត្ថបទដោយ សា