ដោយសារតែប្រច័ណ្ឌមិត្តស្រីបញ្ជេញសាច់ពេក Boy Pakorn ប្រាប់ឱ្យ Faye Pornpawee ទៅរុំខ្លួនឱ្យជិត

ចាប់ពីតារាប្រុសល្បី Boy Pakorn ប្រកាសក្ដែងៗថាខ្លួនកំពុងតែតាមស្រលាញ់ តារាស្រីជំនាន់ថ្មី Faye Pornpawee រួចមក គេក៏ឃើញ Boy តែងតែបង្ហើបជាញឹកញាប់ថាខ្លួននៅមានទំនាក់ទំនងស្អិតមួត ជាមួយនឹង Faye។ ថ្មីៗនេះដែរ​​ នៅក្នុង IG របស់ Fayeបានបង្ហោះរូបខ្លួននៅក្នុងឈុតប៊ីគីនីបៃតង ដែលមើលទៅគួរសិចស៊ីតែ ក៏គួរឱ្យស្រលាញ់។អ្វីដែលហ្វេនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺនៅពេលដែលគេឃើញ comment របស់ Boy ដែលដាក់ថាគួរតែទៅកន្លែងណាដែលត្រជាក់ ។

After Footer (Active) - damrei Mr1 Zone2
ចំណែកឯ រូបភាពមួយទៀតដែល​Fay បានផុសជាមួយបងស្រីខ្លួននៅអាមេរិច ដែលពាក់ខោអាវ sweater ដ៏ក្រាស់ដើម្បីរក្សាកំដៅ Boy ក៏ចូលទៅcomment ទៀតគាំទ្រឱ្យទៅកន្លែងត្រជាប់បែបនេះ ។ ហ្វេនៗ ក៏អស់សំណើចនឹងការបង្ហាញការប្រច័ណ្ឌដោយប្រយោលរបស់ Boy ដោយលោកមិនប្រាប់ថាខ្លួនមិនចូលចិត្តឱ្យមិត្តស្រីបង្ហាញសាច់ទេ ហើយចង់ឱ្យនាងរុំខ្លួនឱ្យជិត​តាមត្រង់នោះទេ។
អត្ថបទដោយ៖ Eriya