នៅជាមួយគ្នា១៧ឆ្នាំ! អ្នកចាត់ការរបស់តារាស្រី Bowie បកអាក្រាតថាពិបាកជាងបម្រើព្រះនាងម្ចាស់ទៀត

អាចនិយាយបានថា អ្នកចាត់ការរបស់តារាស្រី Bowie Attma ទ្រាំលែងបាន ទីបំផុតក៏បានបកអាក្រាតពីរឿងក្រោយខ្នងរបស់តារាស្រីរូបនេះប្រាប់ទៅសាធារណជន។ ក្នុងនោះដែរ អ្នកចាត់ការបានរាយរាប់ប្រាប់ថា Bowie មិនចូលចិត្តប្រើប្រាស់អ្វីដែលមាន ជាតិគីមីនោះទេ សូម្បីតែគ្រឿងតុបតែងមុខនឹងក៏ត្រូវorganic ដែល។ ទន្ទឹមនឹងនេះ Bowie ក៏បានប្រកែកទៅវិញថារឿងនេះដូចជាការប្រលើសហើយព្រោះថាពេលខ្លះ យើងត្រូវបាញ់សក់ហើយក៏មានប៉ះពាល់នឹងធាតុគីមីគ្រប់ទីកន្លែង។

លើពីនេះទៅទៀត នៅពេលដែលBowie​សម្រាប់ថាត្រូវរួមស្រលាញ់ផែនដីមិនត្រូវប្រើរបស់ប្លាស្ទិក ហើយអ្នកធ្វើជាមួយគ្នាត្រូវយកស្លាបព្រាមកខ្លួនឯង បើមិនមានទេនាងនឹងរៀបចំឱ្យ។ ហើយបើនាងដឹងថានរណាប្រើប្រាស់ប្រអប់ប្លាស្ទិកវិញនាងនឹងកាត់ប្រាក់ខែជាមិនខាន។
មិនតែប៉ុណ្ណោះ សំរាមវិញក៏ត្រូវបែងចែកគ្នាឱ្យដាច់មិនឱ្យលាយឡំគ្នានោះទេ ហើយបើធ្វើបានល្អនឹងបានប្រាក់លើកទឹកចិត្តជាក់ជាមិនខាន។ ទោះបីជាពេលខ្លះនាងចូលចិត្តធ្វើតាមចិត្តខ្លួនឯងតែក៏មិនដែលប្រើប្រាស់ពាក្យមិនល្អអ្វីដែរ ទើបធ្វើឱ្យនៅជាមួយគ្នាបានដល់១៧ឆ្នាំ។
អត្ថបទដោយ៖ Eriya