គេចាក់ហ្វីលលើអោយស្បែកមុនមិនយាធ្លាក់ឬចាស់ជាងអាយុ ងាកមកមើលតារ៉ាថៃ “kambum” វិញចាក់ហ្វីលលើអោយមុខឡើងតឹងចង់ប្រែះដើម្បីបង្អូតពីភពលោកអោយស្គាល់នឹងចងចាំនាងបាន។ ដោយចុងក្រោយតារ៉ាស្រីរូបនេះបានបង្ហាញផ្ទៃមុខដ៏ធំរបស់នាងនៅក្នុងអ៊ិនស្ត្រាក្រាមជាមួយសារ Caption ថា “ជ្រុលតែចាក់ហើយអោយគ្រប់គ្នាដឹងតែម្តងទៅ”!
មិនគួរអោយជឿសោះថាហ៊ានផុសរូបនេះជាសាធារណ: ព្រោះអាចនិយាយបានថាផ្ទៃមុខរបស់នាងប្រែប្រួលខុសពីមុនច្រើនណាស់ ទាំងថ្ពាល់ទាំងបបូរមាត់ឡើងធំហើមគួរអោយខ្លាច តែក៏ល្អព្រោះផុសលើកនេះបានធ្វើអោយគ្រប់គ្នាផ្ទុះសំណើចនឹងភ្ញាក់ផ្អើលជាខ្លាំងដោយជឿថានាងបានទៅចាក់ហ្វីលលើច្រើនដល់ថ្នាក់នេះមែន។
ការពិតរូបនេះបានមកពីការថតនៅក្នុង Filter ដែលនាងសាកល្បង ឃើញថាគួរអោយអស់សំណើចក៏យកវាមកផុសអោយគ្រប់គ្នាបានសើចដែរទៅ។ តារ៉ាស្រីតួឆ្នាស់របស់យើងបានក្លាយទៅជាតារ៉ាកំប្លែងតាំងពីពេលណានៀក នាងធ្លាប់តែធ្វើអោយទស្សនិជនជ្រេញ ស្អប់ និងជេនាងនៅក្នងរឿង តែឥឡូវនេះក្នុងជីវិតពិតនាងបានធ្វើអោយហ្វែនៗជាច្រើននាក់សើចទៅវិញ។
សម្រាប់មិត្តភក្តិនិងអ្នកគាំទ្រដែលតាមដាននាងនៅក្នុងអ៊ិនស្ត្រាក្រាមទោះបីដឹងហើយថាវាជាហ្វីលថើ ពួកគេនៅតែនាំគ្នាចូលមកខមមិនលើផុសនាងជាច្រើនអ្នកខ្លះថា “គិតថាដាក់បានទៀត នេះនៅតិចទេ”,”ដេកទៅ”,”នេះជានរណាគេ?”, “មើលអត់ស្គាល់ដល់ថ្នាក់ត្រូវចូលមើលប្រូហ្វាល់” …. ជាដើម។
អត្ថបទដោយ សា