ក្រៅពីរូបថតតាមខនសិបចូលឆ្នាំថ្មីចិនដែលធ្វើអោយគ្រប់គ្នាលង់នឹងភាពជាអាមួយរបស់នាងហើយ តារ៉ាស្រី “Minpechaya” បានធ្វើអោយក្រុមតារ៉ាៗ និងអ្នកគាំទ្រទាំងអស់ស្លន់ស្លោរនាំគ្នាចូលមក Like ខមមិនគ្រប់គ្នាដោយសារនាងប្រកាសដាក់ទំនាយគ្រប់គ្នាដែលមិនធ្វើតាមនាង!
ដោយថ្មីៗនេះនាងបានបង្ហោះរូបនាងស្លៀកឈុតពណ៌ខ្មៅស៊ិចស៊ីបញ្ចេញខ្នងទាំងអស់ព្រមជាមួយសាសសេរថា “សូមអោយព្រះដាក់ទោសជាខ្លាំងសម្រាប់អ្នកដែលមិនចុច ឡាយល៍រូបនេះ” ធ្វើអោយអ្នកដែលបានឃើញរូបជាច្រើនប្រញាប់ចុច like ថែមខមមិនរាយការណ៍ប្រាប់នាងថា like រួចហើយទៀត ។ ចុះមិត្តអ្នកអានចូល Like រូបហើយឬនៅ ហាសហា?
ក្រៅពី Caption កំប្លែង គ្រប់គ្នាចាប់អារម្មណ៍ឈុតរបស់នាងព្រោះជារ៉ូបវៀលខ្នងមានតែមួយសសៃទេខាងក្រោយ ធ្វើអោយយើងអាចឃើញរាងកាយដ៏ស្រលូន ស្បែកដ៏ស្រស់ស្អាតបានយ៉ាងច្បាស់ នាងថតនៅពេលយប់នៅទីក្រុង តែយើងមានអារម្មណ៍ថានាងកំពុងនៅលើឆ្នេរសមុទ្រអីចឹង ស្អាតរហូតមានអ្នកចូលមកខ្នាញ់ដោយនិយាយថា “ចង់តែទាញអាមួយសសៃនោះចេញទេ” ។ សរុបមួយរយ:នេះតួឯកស្រីបុស្តិ៍លេខ៧ “Minpechaya” ទទួលបានប្រជាប្រិយភាពជាខ្លាំ ធ្វើអ្វីក៏តែងទទួលបានកាគាំទ្រពីគ្រប់គ្នា។
អត្ថបទដោយ សា