អីយ៉ា! ទើបរៀបការហើយ ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា លេងស្ទីលកាត់សក់ត្រឹមក ប្លែកខ្លាំងណាស់!(មានរូបភាព)

ពិតណាស់ក្រោយពេលដែលកំពូលតារាចម្រៀងស្រីល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ឱក​ សុគន្ធកញ្ញា រៀបការសាងគ្រួសារមក អ្នកនាងតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺស្ទីលតុបតែងខ្លួនរបស់អ្នកនាងនៅពេលនេះផ្ទាល់តែម្ដង។

ជាក់ស្ដែងដូចជាពេលនេះអ្នកនាងបានផ្លាស់ប្ដូរស្ទាយ៍ម៉ូតសក់របស់ខ្លួន ដោយបានកាត់សក់ខ្លីត្រឹមក មើលទៅពិតជាស្រស់ស្អាតប្លែកខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនឃើញហើយពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយដែលឃើញតារាស្រីរូបនេះ លេងស្ទាយ៍ម៉ូតសក់ខ្លីត្រឹមក បែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី