ដូច Hollywood !! តារ៉ាតួ TOP “Chomismaterialgirl” បញ្ចេញស្តាយ៍ថ្មីដូច Captain ស្រីក្នុងរឿង Marvel (មានវីដេអូ) !

បានប្រកាសយ៉ាងច្បាស់ថាសុំធ្វើខ្លួនជាស្រ្តីមេផ្ទះមិនទទួលការងារសម្តែងមួយរយ: សម្រាប់តារ៉ាស្រីលំដាប់កំពូលដូចជា “Chomismaterialgirl” ព្រោះចង់មានពេលវេលាមើលថែរក្សាខ្លួននឹងកូនក្នុងផ្ទៃអោយបានល្អមុនពេលសម្រាល តែដើមខែកុម្ភ:នេះយើងបានឃើញវត្តមានរបស់គាត់នៅក្នុងវីដេអូសាច់រឿងលក្ខណ: Marvel មួយទៅវិញធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនឹងកោតសសើរគាត់ជាខ្លាំង!!

ថ្ងៃទី ៣ ខែកុម្ភ: នេះអ្នកនាង Chompoo បានផុសវីដេអូខ្លីប្រហែល ២នាទីកន្លះ ដោយមានគាត់ជាតួអង្គសំខាន់នៅក្នុងសាច់រឿងដែលមើលទៅផ្សងព្រេង មាន Effect ច្រើនស្រដៀងរឿងភាគល្បីៗរបស់ Hollywood។ មិនមែនតែ Studio ថតទេដែលអស្ចារ្យតារ៉ាស្រីរបស់យើងក៏ស្រស់ស្អាត មើលទៅមានថាមពលដូចជាមេទ័ព្ទស្រីកំពុងដឹកនាំកងទ័ព្ទធ្វើសង្គ្រាម មើលហើយចង់មើលម្តងទៀត។


បន្ទាប់ពីគាត់ផុសបានប្រហែល ៣០ នាទី មានតារ៉ា និងមិត្តភក្តិជាច្រើនចូលមកខមមិនសសើរពីគុណភាពរបស់វីដេអូ និងឆាក់ដែលនាងបានសម្តែង គឺគ្រប់យ៉ាងមើលទៅដូចរឿងនៅតាមរោងកុនខ្លាំងណាស់ ចំណែកហ្វែនៗខំអរស្មានតែអាយដលរបស់ខ្លួនត្រៀមបញ្ចេញរឿងអោយមើល ការពិតជាវីដេអូផ្សាយពាណិជ្ជកម្មសោះ។

តែយ៉ាងណាក្តី ក្រោយពេលឃើញវីដេអូនេះហើយយើងក៏អាចដឹងថា “Chomismaterialgirl” មានលក្ខណ:សម្បត្តិសាកសមជាតារ៉ាលំដាប់ Hollywood ណាស់។ គាត់គួរមានវត្តមានជាវីរ:នារីចម្បាំងនៅក្នុងរឿងល្បីៗលំដាប់ពិភពលោក អោយហ្វែនៗបានទស្សនា។

អត្ថបទដោយ សា