Mattperanee ផុសសារថា “កុំនាំសង្គ្រាមចូលផ្ទះ”!! ធ្វើអោយគ្រប់គ្នាគិតថាដ្រាម៉ាចាស់កំពុងត្រឡប់មកវិញ!

ទើបតែមានពត៌មានថានឹងត្រឡប់ចូលសម្តែងរឿងអោយបុស្តិ៍ទូរទស្សន៍បុស្តិ៍លេខ៣វិញក្រោយបាត់ខ្លួនអស់ជាច្រើនឆ្នាំព្រោះដ្រាម៉ាស្នេហាជាជនទីបីរបស់ប្តីប្រពន្ធគេ។ ថ្មីៗនេះ Mattperanee បានផុសសារមួយធ្វើអោយគ្រប់គ្នាបារម្មណ៍ខ្លាចរឿងចាស់ត្រឡប់មកវិញ និងបារម្មណ៍ថានាងនឹងត្រូវទទួលរងការរិះគន់បន្តទៀត!

After Footer (Active) - damrei Mr1 Zone2

ដោយតួឯកស្រីរបស់យើងបានផុសនៅក្នុង Story អ៊ិនស្ត្រក្រាមរបស់ខ្លួនថា “ផ្ទះជាកន្លែងដែលមានសុវត្ថិភាព ជាកន្លែងនាំសុខមកអោយចិត្ត ជាកន្លែងសម្រាកផ្ទាល់ខ្លួនរបស់សមាជិកក្នុងផ្ទះតែប៉ុននោះ កុំនាំរឿងមិនល្អចូលផ្ទះ! កុំទាញយកសង្គ្រាមចូលមកក្នុងផ្ទះ! កុំអោយសោះ! ហាមជាដាច់ខាត”

រឿងនេះធ្វើអោយអ្នកក្នុងសង្គមអនឡាញដែលបានឃើញបារម្មណ៍ពី Mattperanee ជាខ្លាំងដោយពុំដឹងថាមានរឿងអ្វីកើតឡើងចំពោះនាង ហេតុអ្វីបានជានាងនិយាយរឿងផ្ទះដែលមើលទៅដូចជានឹងរឿងស្នេហារបស់នាងនឹងគូស្នេហ៍ តែគ្រប់គ្នាក៏សង្ឃឹមថាវាមិនមែនជារឿងចាស់ៗដែលត្រឡប់មកធ្វើអោយនាងមិនសប្បាយចិត្តម្តងទៀតចុះ ព្រោះលើកមុនក៏ជាដ្រាម៉ាធំផ្តល់ផលលំបាកជាច្រើនដល់នាងនិងគ្រួសារសាច់ញាតិស្រាប់ហើយ។

អត្ថបទដោយ សា