លែងនៅពីលើ Alek អញ្ជឹងហ្មង! PPKrit បង្ហាញមួយអស់ដៃថាខ្លួនស្រលាញ់ភេទដូចគ្នាក្នុងMVរបស់ខ្លួន!

តារាសម្ដែងប្រុស PP Krit Amnuaydechkorn កំពុងតែទទួលបានប្រជាប្រិយខ្ពស់បន្ទាប់ពីបានសម្ដែងក្នុងរឿងបែបប្រុសស្រលាញ់ភេទដូចគ្នា I Told Sunset About You ។ ទន្ទឹមនឹងនេះ PP Krit មិនត្រឹមតែមានឈ្មោះបោះសម្លេងក្នុងតែរឿងសម្ដែងមួយមុខទេ តែអ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍នោះគឺហ្វេសិនដែលហូរដូចទឹកមិនចេញចប់របស់​ PP Krit ដែលធ្វើឱ្យ Chompoo Araya​ ដែលជារៀមច្បងមានការសរសើរមិនដាច់ពីមាត់នោះដែរ។

ថ្មីៗនេះដែរ គេក៏ឃើញថា PP Krit មានអ្វីដែលប្លែកសម្រាប់ឱ្យហ្វេនៗរបស់ខ្លួនមានការកម្សាន្តអារម្មណ៍នោះគឺការចេញនូវ MV មួយដែលមានចំណងជើងថា I’ll do it how you like it។ បទនេះដែរក៏ធ្វើឱ្យមានការផ្ទុះពេញអ៊ីនធើណេត ដោយសារ PP Krit បានហៅ Alek Theeradeth មកសម្ដែងធ្វើជាតួរប្រុសរបស់ខ្លួន ។
ពិសេសទៅទៀតនោះ អ្នកទាំងពីរក៏មានឈុតឆាកក្ដៅសាច់ និងស៊ិចស៊ីដែលធ្វើឱ្យហ្វេនទ្រាំមិនបានចូលទៅ comment សរសើរពីភាពក្លាហានរបស់ PP Krit ដែលបង្ហាញថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នា។

 អត្ថបទដោយ៖ Eriya