ឃើញតែងខ្លួនសាមញ្ញៗចឹងទេ តែតាមពិត Jespipat គឺជាត្រកូលអភិជនលាក់មុខសោះ!

តារាប្រុស Jespipat គឺជាតារាប្រុសមួយរូបដែលមានរូបសម្រស់ស្រស់សង្ហារ មានទេពកោសល្យខ្ពស់ក្នុងការសម្តែង និងជាតារាប្រុសមួយរូបដែលមិនដែលចេះអួតអាងរឺសំញែងរឹកថាខ្លួនជាអ្នកមានទ្រព្យស្តុកស្តមនោះទេ។

មហាជនខ្លះអាចគិតថាលោកគ្រាន់តែជាតារាប្រុសដែលមានជីវភាពរស់នៅធម្មតាៗ ចំណូលសមរម្យ មិនមានភាពហាយសូរអ្វីនោះទេ ព្រោះលោកតែងតែតុបតែងខ្លួនបែបសាមញ្ញៗ មិនបង្ហាញខ្លួនបង្ហាញរឹកជាអ្នកមានអីដូចតារាផ្សេងៗនោះទេ។

After Footer (Active) - damrei Mr1 Zone2

ប៉ុន្តែបើក្រឡេកមើលពីជីវភាពពិត នៅមុខជំនួញរបស់គ្រួសារវិញ គឺជាអ្នកជំនួញនិងជាអភិជនលាក់មុខដែលមានទ្រព្យសម្បត្តិវាល់លានសោះ! ក្នុងនោះដែរ មានផ្សារដ៏ល្បីមួយក្នុងប្រទេសថៃ គឺជារបស់គ្រួសារតារាប្រុសរូបសង្ហារ Jespipat នេះហើយ ដែលមួយខែៗរកចំណូលបានរាប់លានដុល្លារ៕