ជើងចាស់ប៉ះរាជនីសម្តែងរឿង! Aum_patchrapa ត្រឡប់មកសម្តែងគូជាមួយតួឯកប្រុសរាយមន្តស្នេហ៍ Tik_pholdee ថែមអូស kem hussawee ចូលមកពាក់ព័ន្ធទៀត​ !

មុននេះយើងបានដឹងខ្លះៗហើយថាតារ៉ាស្រីកំពូល Aum_patchrapa មានពត៌មានចេញថតរឿងថ្មី ជាមួយតួឯកប្រុសកូនសំណប់រ​បស់បុស្តិ៍លេខ ៧ លោក kem hussawee តែគ្រប់យ៉ាងពិសេសជាងនោះទៀតឥឡូវនេះព្រោះមានដំណឹងថានាងបណ្តើរតួឯកប្រុសម្តងពីរនាក់ក្នុងរឿងតែមួយ ដែលម្នាក់ទៀតនោះគឺជាតារ៉ាជើងចាស់ម្ចាស់បេះដូងរបស់ហ្វែនៗនារី លោក Tik_pholdee!

After Footer (Active) - damrei Mr1 Zone2

គ្រប់យ៉ាងស្ថិតនៅក្នុងដំណាក់កាលអានសាច់រឿង ដែលគេទាយថាវាជារឿង “ลมพัดผ่านดาว” ប៉ុន្តែថ្មីៗនេះយើងចាប់ផ្តើមឃើញមានការផុសរូបបែកធ្លាយមួយចំនួនអំពីតួអង្គរបស់រឿង ដែលឃើញហើយអាចទាយដឹងថារឿងថ្មីនឹងមកសាងអោយមានភាពអស្ចារ្យគួរជាទីចងចាំកើតឡើងជាក់ជាមិនខាង ព្រោះមានតារ៉ាសម្តែងប្រុសឆ្នើមដល់ទៅពីរនាក់ស្ម័គ្រចិត្តមកធ្វើជាតួឯកប្រុសរបស់ Aum_patchrapa ។

ហ្វែនៗឃើញហើយនាំគ្នាស៊ែរ និងទន្ទឹមរងចាំការប្រកាសជាផ្លូវការរបស់បុស្តិ៍ អ្នកដឹងនាំរឿង បើវាជាកាពិតមែនមានន័យថានេះគឺជាការជួបជុំថតរឿងលើកដំបូងក្រោយបែកគ្នា ១០ឆ្នាំរវាង Aum_patchrapa និង Tik_pholdee ដែលសុទ្ធតែជាអាយដលរបស់ទស្សនិកជនជាច្រើនរូបទាំងក្នុងប្រទេស ក្រៅប្រទេស។

អត្ថបទដោយ សា