សោកស្ដាយណាស់! វីរៈនិច ត្រូវបាត់បង់កូនភ្លោះក្នុងផ្ទៃដោយសារតែមូលហេតុនេះ!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី២៣ ខែឆ្នូ ឆ្នាំ២០២១ កន្លងទៅនេះ តារាចម្រៀងស្រីល្បីឈ្មោះ វីរៈនិច បានប្រកាសដំណឹងល្អ នៃការពរពោះកូនដំបូងគឺជាកូនភ្លោះថែមទៀតផង។

យ៉ាងណាមិញកន្លងទៅមិនបានប៉ុន្មានផង ស្រាប់តែពេលនេះតារាស្រីរូបនេះ ទម្លាយដំណឹងយ៉ាងគួរឲ្យសោកស្ដាយថា កូនក្នុងផ្ទៃរបស់នាងមិននៅនោះទេ ដោយសារតែជួបមូលហេតុចៃដន្យកូនមិនលូតលាស់ ក្នុងនោះតារាស្រីរូបនោះបានរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«ដំបូងនាងខ្ញុំសុំទោសបងប្អូនទុកជាមុន សម្រាប់រយៈពេលជិតមួយខែនេះផងដែលបានលាក់បងប្អូន ហេតុផលគឺទទួលយកមិនទាន់បាន កូនក្នុងផ្ទៃរបស់ខ្ញុំ (ភ្លោះ) មិនបាននៅជាមួយខ្ញុំទៀតទេ មូលហេតុមានដោយចៃដន្យ កូនមិនលូតលាស់ ដូច្នេះបងប្អូនឈប់ឆ្ងល់ថាហេតុអីបានខ្ញុំស្លៀកពាក់រឹបៗបាន 06/01/2022 ថ្ងៃដែលសោកស្តាយជាបំផុត»

ក្រោយពេលលឺបែបនេះ មហាជននិងហ្វេនៗជាច្រើនពិតជាសោកស្ដាយ និងនាំគ្នាលើកទឹកចិត្តតារាស្រីរូបនេះ ហើយក៏ជូនពរឲ្យនាងឆាប់ទទួលបានកូនជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕​ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី